Xperia LT22 Nyphon ជាទូរស័ព្ទដំបូងដែលផលិតឡើងដោយក្រុមហ៊ុន Sony គឺនៅក្រោយ
ពេលដែលក្រុមហ៊ុនមួយនេះបានទិញបន្ត Sony Ericsson ក្នុងតំលៃ ១,៤៥ពាន់លានដុល្លា
អាមេរិក។ ក្នុងនោះពត៌មានមួយចំនួនស្តីពីទូរស័ព្ទថ្មីនេះក៏ត្រូវបានបញ្ចេញអោយដឹងខ្លះៗ
ផងដែរថា ទូរស័ព្ទថ្មីនេះប្រើប្រាស់នូវអេក្រង់ប្រភេទ qHD ទំហំ ៤អ៊ីង chip ១GHz និងកាមេរ៉ា
ទំហំ ៨"ចុច"។
តទៅ, ដូច្នេះហើយត្រូវធ្វើការរង់ចាំដល់ពេលវេលានោះទើបអតិថិជនបានឃើញនូវទូរស័ព្ទ
smartphone ដំបូងដែលមានយីហោរថា Sony ផងដែរ។
យោងតាមប្រភពពត៌មានពី Semcblog អោយដឹងថា Sony LT22 មានឈ្មោះកូដថា Nyphon
នឹងបំពាក់ដោយ Processor Dual core U8500 មានល្បឿន ១GHz របស់ ST-Ericsson។ មាន
អេក្រង់ប្រភេទ qHD ទំហំ៤អ៊ីង កាមេរ៉ា Exmor ទំហំ ៨megapixel និងមានបំពាក់នូវ Sensor
ប្រភេទ backlit នៅខាងក្នុងផងដែរ។ ទូរស័ព្ទ Experia ដំបូងរបស់ Sony នេះប្រើប្រាស់ RAM
មានទំហំ ១GB,អង្គចងចាំខាងក្នុងទំហំ ១៦GB។
Sony Nyphon នឹងមានប្រព័ន្ធប្រតិបត្តិការ Android Gingerbread បន្ទាប់មកនឹងត្រូវបានធ្វើការ
Update ឡើង Android 4.0 Ice Cream Sandwich ទៀតផង៕
Categories:
ព័ត៌មានពីបច្ចេកវិទ្យា