ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html



យើង​ដឹង​ហើយ​ថា​ក្នុង​កុំព្យូទ័រ​របស់​យើង​ម្នាក់ៗ​មាន​ឯក​សារ​ជា​ច្រើន​ សុទ្ធ​តែ​សំខាន់ ប៉ុន្តែ​ខ្លះ​ក៏​មិន​សូវ​សំខាន់​ ដែល​ចំបាច់​ត្រូវ​លុប​វា​ចោ​កុំ​អោយ​មាន​ភាព​រញេរញៃ​និង​ខាត​ទំហំ​ កុំព្យូទ័រ​របស់​យើង។ប៉ុន្តែ​ពេល​ខ្លះ​ឯក​សារ​ដែល​មិន​សូវ​សំខាន់​នោះ​បែរ​ ជា​មាន​ប្រយោជន៏​សំរាប់​យើង​វិញ ដូច​នេះ​តើ​យើងត្រូវ​ធើ្វ​ដូច​ម្តេច​ដើម្បី​បាន​វា​មក​វិញ។ការ​ប្រកាស​លើក​ នេះ​និង​ណែ​នាំ​កម្ម​វិធី​មួយ​ដែល​អាច​ជួយ​អ្នក​ស្រោច​ស្រង់​វា​បាន​វិញ​ភាគ ​ច្រើន។

ដំបូង​យើង​ត្រូវ​ទាញ​យក​កម្ម​វិធី​នេះ​ជា​មុន​សិន។ ចុច​តំណ​ខាង​ក្រោម​សំរាប់​ទាញ​យក៖
http://www.filehippo.com/download_recuva/

បន្ទាប់​មក​សូម​បើក​កម្ម​វិធី​នោះ​ឡើង ពេល​នោះ​វា​និង​បង្ហាញ​ផ្ទាំង welcome មួយ ហើយ​សូម​ចុច ប៊ូតុង"Cancel” ដូច​រូប​ខាង​ក្រោម៖

អ្នក​និង​ឃើញ​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម៖

១. សំរាប់​ជ្រើស​រើស​កន្លែង​ដែល​បាន​ទុក​ឯក​សារ​ពីមុន
២. សំរាប់​ជ្រើស​រើស​ប្រភេទ​ឯកសារ
៣. សំរាប់​បង្ហាញ​ឯកសារ​ទាំង​នោះ
៤. សំរាប់​ទាញ​យក​ឯកសារ​មក​វិញ​នៅ​ពេល​ជ្រើស​រើស​រួច

នៅពេលអ្នកចុច ប៊ូតុង "Recover” រួចអ្នកនិងឃើញផ្ទាំងមួយដូចខាងក្រោម៖

គឺ​បញ្ជាក់​ពី​កន្លែង​ដែល​អ្នក​ចង់​ទុក ឯកសារ​ដែល​បាន​ស្រោច​ស្រង់​រួច​នោះ។ រួច​ចុច ប៊ូតុង "Ok" អ្នក​និង​ឃើញ​ឯកសារ​របស់​អ្នក​នៅ​កន្តែង​ដែល​អ្នក​ទុក។

Leave a Reply