ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html


ហាង សុវណ្ណគន្ឋា
ពិត​មែន​ហើយ​ពេល​ខ្លះ​យើង​មាន​ការ​ខ្មាស់​អៀន​ក្នុង​ការ​ប្តូរ​ពណ៌​សក់​ នៅ​ពេល​ចេញ​ទៅ​ក្រៅ​ដើម្បី​ភាព​ទាក់​ទាញ​ពី​អ្នក​ដ៏​ទៃ រឺ​នៅ​ក្នុង​រូប​ថត​របស់​យើង។ តែ​កុំ​តូច​ចិត្ត​ធ្វើ​អ្វី​ព្រោះ​យើង​ក៏អាច​ប្តូរពណ៌​សក់​នៅ​ក្នុង​រូប​ថត​ យើង​បាន​ដែរ ជា​ពិសេស​យើង​អាច​ជ្រើស​ពណ៌​បាន​ច្រើន​ពណ៌តាម​ចិត្ត ហើយ​ដូច​ពណ៌ធម្ម​ជាតិ​ទៀត​ផង។

ដំបូង​បន្ទាប់​ពី​យើង​បាន​បើក​កម្ម​វិធី Adobe Photoshop និង​ជ្រើស​រូប​របស់​យើង​រូច​ហើយ យើង​ត្រូវ​អនុវត្តន៏​ដូច​ខាង​ក្រោម៖
១. សូម​ជ្រើស​យក ឧបករណ៏ Edit in Standard Mode (Q)

២.បន្ទាប់​មក​សូម​ជ្រើស​រើស​ឧបករណ៏ Brush Tool (B)

៣.បន្ទាប់​មក​យើង​ធ្វើ​ការ​ផាត់​នៅ​ត្រង់​សក់​ដែល​នៅ​ក្នុង​រូប​ថត​របស់​យើង​អោយ​បាន​សព្វ​ដូច​រូប​ខាង​ក្រោម៖

៤.នៅ​ពេល​ផាត់​រូច​ហើយ​យើង​ធ្វើ​ការ​ចុច​លើ​ឧបករណ៏ Edit in Standard Mode (Q) ដើម្បី​បញ្ឈប់​ការ​ប្រើ​ប្រាស់​វា

៥.បន្ទាប់​ចុច​ទៅ​លើ​ពាក្យ Layer ដែល​មាន​នៅ​លើ Menu Bar រួច​ជ្រើស​រើស​យក Solid Color ដូច​ខាង​ក្រោម៖

៦.បន្ទាប់​ធ្វើ​ការ​កែ​ប្រែ​ដូច​ខាង​ក្រោម៖
.ត្រង់ Mode: Soft Light
.បន្ទាប់​មក​ចុច Ok

៧.ហើយ​ធ្វើ​ការ​ជ្រើស​រើស​ពណ៏​តាម​តែ​អ្នក​ត្រូវ​ការ ហើយ​ចុច Ok ជា​ការ​ស្រេច៖

Leave a Reply