ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

ចំនេះដឹងថ្មីៗអំពីអ៊ិនធ័រណិត

មាន​វិធី​ជា​ច្រើន​សម្រាប់​អ្នក​ដែល​ចង់​រៀន និង ពង្រឹង​សមត្ថភាព លើ​ភាសា​អង់​គ្លេស ដូច​ជា ជួល​គ្រូ​មក​បង្រៀន, ទៅ​រៀន​នៅ​សាលា និង វិទ្យា​ស្ថាន​ណា​មួយ និង រៀន​វគ្គ​ខ្លី​នៅ​តាម​អ៊ិន​ធ័រណិត។ ក្នុង​ចំណោម​វិធី​ខាង​លើ​នេះ មាន​វិធី​មួយ​ដែល​យើង​ចំណាយ​ថវិការ​តិច គឺ​ការ​រៀន ភាសា​អង់​គ្លេស​ដោយ​ឥត​គិត​ថ្លៃ​តាម Online។ យើង​ត្រូវ​ការ​តែ​កុំព្យូទ័រ​មួយ ដែល​ភ្ជាប់​ជា​មួយ​នឹង អ៊ិនធ័រណិត រួច​ចូល​ទៅ​កាន់​គេហ​ទំព័រ​បង្រៀន​ភាសា​អង់គ្លេស បន្ទាប់​មក​យើង​រៀន​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​បង់​ថវិកា​នោះ​ទេ​។ តើ​វា​ពិត​ជា​ល្អ​ណាស់ មែន​ទេ​?
ខាង​ក្រោយ​នេះ អាយ​ធី​កូន​ខ្មែរ​នឹង​បង្ហាញ​ពី​គេហ​ទំព័រ​ចំនួន ៦ ផ្តល់​អាច​ឲ្យ​យើង​រៀន​ភាសា​អង់​គ្លេស​ដោយ​ឥត​គិត​ថ្លៃ​។

១. Lang-8


Lang-8 ជា​គេហ​ទំព័រ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​សរសេរ ជា​ភាសា​បរទេស។ អ្នក​សរសេរ​ជា​ភាសា​បរទេស ដែល​អ្នក​កំពុង​តែ​រៀន​វា បន្ទាប់​មក នឹង​មាន​អ្នក​ដែល​ជា​ម្ចាស់​ភាសា មក​ធ្វើ​ការ​កែ​តម្រូវ​ឲ្យ យើង​។ ហើយ​យើង​ក៏​អាច​ជួយ​ធ្វើ​ការ​កែ​តម្រូវ​ការ​សរសេរ​របស់​អ្នក​ដែល​រៀន​ភាសា​ ដើម​របស់​យើង​បាន​ដែរ។ ចំនុច​ពិសេស​មួយ​ទៀត​នេះ ​ភាសា​ខ្មែរ​យើង​ក៏​មាន​បរទេស​រៀន​ដែរ ដូច​នេះ សូម​ចុះ​ឈ្មោះ​ទាំង​អស់​គ្នា ដើម្បី​ចូល​ទៅ​រៀន និង ជួយ​កែ​ប្រែ​កំហុស​នៃ​ការ​សរសេរ​របស់​ជន​ជាតិ ផ្សេង ដែល​ស្រឡាញ់​ចូល​ចិត្ត​ភាសា​ខ្មែរ​។ នៅ​ក្នុង​គេហ​ទំព័រ​នេះ​ដែរ យើង​អាច​រាប់​អាន​មិត្ត​ភក្តិ ដូច​នៅ​ក្នុង Facebook អញ្ចឹង​ដែរ។

២. Elllo


Elllo ផ្តោត​សំខាន់​ទៅ​លើ​ជំនាញ​នៃ​ការ​ស្តាប់​ភាសា​អង់គ្លេស។ យើង​អាច​ស្តាប់ការ​និយាយ​ជា​ភាសា​អង់​គ្លេស​ពី​មនុស្ស​ទៅ​ជុំវិញ ពិភព​លោក និង មាន​ប្រធាន​បទ​ផ្សេង​ៗ​គ្នា ដូច​ជា​និយាយ​ពី កីឡា ឬ ដំណើរ​កំសាន្ត ជា​ដើម។ វា​មិន​មែន​មាន​តែ​សំលេង​នោះ​ទេ គឺ​វា​ទាំង​អស់​អត្ថបទ និង សំលេង ដែល​ធ្វើ​ឲ្យ​យើង​ងាយ ស្រួល​ក្នុង​ការ​រៀន។ នៅ​ក្នុង​នោះ​យើង​ក៏​អាច​ស្តាប់​បទ​ចំរៀង​ជា​ភាសា​អង់​គ្លេស​ពិរោះ​ៗ ឬ ក៏​វីដេអូ ផង​ដែរ​។

៣. Fun Easy English


Fun Easy English ផ្តោត​សំខាន់​ទៅ​លើ​មូល​ដ្នាន​គ្រឹះ​នៃ​ចំនេះ​ដឹង​ភាសា​អង់​គ្លេស និង គន្លឹះ​នៃ​ការ បង្រៀន។ ក្នុង​នោះ​វា​ក៏​មាន​បង្រៀន​នៃ​ការ​បញ្ចេញ​សម្លេង, វេយ្យា​ករណ៍, សំនួន​ភាសា​និយាយ, ពាក្យ​សាមញ្ញ, ការ​សរសេរ និង ជា​ច្រើន​ទៀត។ ភាគ​ច្រើន​នៃ​វគ្គ​បង្រៀន​និមួយៗ គឺ​ជា​វិ​ដេ​អូ ប៉ុន្តែ វគ្គ​ខ្លះ​ក៏​មាន​ភ្ជាប់​មក​ជា​មួយ​នឹង​អត្ថ​បទ និង រូប​ភាព​ផង​ដែរ។

៤. Go4English


Go4English គឺ​ជា​គេហ​ទំព័រ​របស់ British Council។ វា​បាន​ផ្តល់​ពី​ពត៌​មាន​ផ្សេង​ៗ​នៃ​ការ​រៀន​ភាសា អង់​គ្លេស និង សំនួរ​សាក​ល្បង​សម្រាប់ គ្រូ, សិស្ស និង កុមារ​ផង​ដែរ។ ក្នុង​នោះ​ក៏​មាន​ការ​រៀន ពាក្យ, វេយ្យា​ករណ៍, ល្បែង​កំសាន្ត និង ផ្សេង​ៗ​ទៀត។

៥. Busuu


រាល់​ភាសា​ដែល​យើង​បាន​ជ្រើស​រើស​ដើម្បី​រៀន Busuu នឹង​ផ្តល់ វគ្គ មួយ​ចំនួន ដែល​រួម​បញ្ចូល​ជា មួយ​នឹង លំហាត់​នៃ​ការ​សរសេរ, ពាក្យ, ការ​អាន និង ជា​ច្រើន​ទៀត។ ក្នុង វគ្គ ទាំង​អស់​នោះ​ដែរ យើង​អាច​រៀន​ភាសា​អង់​គ្លេស ដោយ​ជា​មួយ​ជា​ក្រុម​ផ្សេង​ៗ និង ចូល​រួម​ជជែក​ពិភាក្សា​ជា​មួយ​នឹង សមា​ជិក​ដទៃ​ទៀត​បាន​ដែរ។

៦. Livemocha


Livemocha គឺ​ជា​គេហ​ទំព័រ​ដែល​ផ្តោត​សំខាន់ ទៅ​លើ​ការ​រៀន​ភាសា​បរទេស ​តាម​វគ្គ និង​ជា​សមាគមន៍​។ ដើម្បី​ចាប់​ផ្តើម​រៀន​ យើង​អាច​រើស​យក វគ្គ ​ណា​មួយ ​រួច​ហើយ ​ធ្វើ​ការ​ឆ្លើយ។ យើងក៏អាចជជែកពិភាក្សា ឬ សួរសមាជិកក្រុមបានផងដែរ។

Leave a Reply