ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

ដូចដែលលោកអ្នកបានជ្រាបហើយថា Chrome ជា browser មួយដែលបង្កើតឡើងដោយក្រុមហ៊ុន Google ដែលមកដល់សព្វថ្ងៃនេះ (១៧ ធ្នូ ២០១១) ចេញដល់ជំនាន់ 17.0.942.0 ហើយ។ ហើយ Chrome ក៏បានផ្ដល់នូវ extension មួយចំនួនផងដែរ​ ដែលនឹងធ្វើការប្រកួតប្រជែងជាមួយនឹង Mozilla Firefox (plugin) ។
ថ្ងៃនេះ ខេធី៤២ សូមនាំអារម្មណ៏លោកអ្នកមកស្វែងយល់ពី extension របស់ Google Chrome browser វិញម្ដង។ ដែលនឹងបង្ហាញជូននូវពេលនេះគឺ extension ឈ្មោះថា Chrome Speak
Chrome Speak ជាអ្វី?
Chrome Speak ជា​ extension មួយដែលបង្កើតឡើងដោយ Develop របស់ Google សម្រាប់ផ្ដល់ភាពងាយស្រួលដល់អតិថិជនដែលប្រើប្រាស់ ​ Google Chrome ដើម្បីនឹងអានអក្សរ​ (Read Text) នៅក្នុងគេហទំព័រណាមួយដែលបើកដោយ Chrome browser ។
នៅពេលដែលលោកអ្នកបើកគេហទំព័រណាមួយ (ភាសាអង់គ្លេស) ប្រសិនបើលោកអ្នកខ្ជិលអាន (read) នូវវ៉ិបសាយនោះ កុំបារម្មណ៍ Google Chrome អាចអានឱ្យលោកអ្នកស្ដាប់បាន។ ដោយយើងគ្រាន់តែតំឡើង Chrome Speak extension ជាការស្រេច។
- សូមចូលទៅកាន់  Chrome Speak  បន្ទាប់មកចុចលើពាក្យ Add to Chrome
- ពេលនោះវានឹងលោតផ្ទាំងមួយមក សូមលោកអ្នកចុចលើប៊ូតុង Install
- សូមរង់ចាំមួយសន្ទុះ (វាស្រ័យលើល្បឿនអ៊ីនធឺណែតរបស់លោកអ្នក) ពេលនោះវានឹងធ្វើការតំឡើង => បន្ទាប់មកចុចលើប៊ូតុង LAUNCH APP
- សូមសិក្សា បីចំណុចទៅលើ Options របស់ Chrome extension
ក. វាយបញ្ចូលពាក្យដែលត្រូវអាន
ខ. ចុចប៊ូតុង Speak = អានជាសំឡេង និងប៊ូតុង Stop = ឈប់អាន
គ. Rate = កំណត់សំឡេងលឿន ឬយឺត, Pitch = សំឡេងធ្ងន់ (ធំ)​ ឬស្រាល (តូច)
នៅពេលដែលលោកអ្នកចង់ឱ្យ Chrome Speak ធ្វើការអាន សូមលោកអ្នក Select លើអក្សរ​ (Text) ណាមួយ => ចុចម៉ៅស្ដាំយកពាក្យ Read the selected text

ហាង សុវណ្ណគន្ឋា

សួស្ដីអ្នកទាំងអស់គ្នា! សុវណ្ណ ចូលចិត្តស្រាវជ្រាវអ្វីដែលថ្មីៗ ទាក់ទង​ នឹងបច្ចេកវិទ្យា ហើយរីករាយនឹងចែករំលែកទៅអ្នកគ្រប់គ្នាដោយក្ដីរីករាយ ! យើងរស់នៅក្នុងពិភពបច្ចេកវិទ្យា!
 អត្ថបទច្រើនទៀត
 

Leave a Reply