ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

ក្រុមហ៊ុន Hitachi ទើបតែបានធ្វើការប្រកាសអោយដឹងពីគំរោងរបស់ខ្លួនស្តីអំពីការផលិតនូវ
Hard Drive ដែលមានទំហំ ៤TB​ កាលពីពេលថ្មីៗនេះ។ Hard Drive នេះស្ថិតនៅក្នុងប្រភេទ
ស្រឡាយ Deskstar 5K4000 ដែលត្រូវបានគេចាត់ទុកថាជា Hard Drive ទំហំ ៤TB ដំបូងគេ
ដែលមានវត្តមាននៅលើទីផ្សារ និងបានផ្គត់ផ្គង់បរិមាណប្រមាណជា ១/៣ បន្ថែមទៀត បើ
ធៀបជាមួយបរិមាណនៃ Hard Drive ដែលមានទំហំធំបំផុតនាពេលបច្ចុប្បន្ននេះ។ ដើម្បី
ផលិតបាននូវប្រភេទនៃ Hard Drive នេះ Hitachi ត្រូវធ្វើការកាត់បន្ថយនូវកំរិតជុំនៃរង្វង់វិល
របស់ Hard Drive មកត្រឹមតែ ៥.៤០០ជុំ/នាទី វិញ។ ប៉ុន្តែវាអាចធ្វើការសន្សំសំចៃបានចំនួន
ប្រមាណជា ២៨ភាគរយនៃការចំណាយថាមពលអគ្គីសនីទៀតផង ហើយទន្ទឹមនឹងនោះវា
ក៏មានដំនើរការប្រសើរជាង Hard Drive ដែលមានល្បឿន ៧២០០ជុំក្នុង ១នាទីទៀតផង។



Hard Drive ថ្មីនេះមាន ៣២MB cache និងពេលបច្ចុប្បន្នការផលិតនូវ Hard Drive នេះក៏នៅ
មានចំនួនកំណត់ផងដែរ និងត្រូវបាន Hitachi លក់ក្នុងតំលៃ ៤០០ដុល្លាអាមេរិក។ ក៏ដូចជា
រយៈពេលកន្លងមកផងដែរ ប្រភេទនៃ Hard Drive ថ្មីនឹងតម្រូវការនូវប្រព័ន្ធប្រតិបត្តិការថ្មី
(Mac OS X រឺក៏ Windows ថ្មី) ។

Hitachi ក៏នឹងធ្វើការផលិតនូវ Hard Drive ក្រៅ Touro Desk ជាមួយនឹងទំហំបរិមាណប្រហាក់
ប្រហែលគ្នា។ អតិថិជនដែលទិញសមិទ្ធិផលរបស់ Hitachi នឹងត្រូវបានធ្វើការផ្តល់ជូននូវការ
រក្សាទុកទិន្នន័យ Cloud backup ទំហំ ៣GB ដោយឥតគិតថ្លៃផងដែរ។ Hitachi នឹងធ្វើការ
ផលិត Hard Drive Touro ៤TB នៅកំឡុងខែមករាដើមឆ្នាំក្រោយ ជាមួយតំលៃលក់ប្រហែល ៤២០ដុល្លាអាមេរិក៕

Leave a Reply