ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

ក្រៅតែពីការបន្ថែមនូវមុខងារអាចភា្ជប់ជាមួយប្រព័ន្ធ 3G កំណែថ្មីរបស់ Sony Tablet S នេះ
មិនមានចំណុចពិសេសអ្វីផ្សេងទៀតនោះទេ ទាំងផ្នែករចនាម៉ូដក៏ដូចជាមុខងារថ្មីៗ។ Model
ថ្មីនេះប្រើប្រាស់ Processor Dual core Nvidia Tegra 2 ល្បឿន ១GHz,អេក្រង់ Touch Screen
ទំហំ ៩,៤អ៊ីង មាន resolution ១២៨០ x ៨០០pixel, RAM ១GB កាមេរ៉ាខាងក្រោយ ៥"ចុច"
ជាមួយ sensor ប្រភេទ Exmor R អាចថតវីដេអូ HD ៧២០p និងកាមេរ៉ាខាងមុខ ០,៣ "ចុច"
ដែលអាចធ្វើការជជែកគ្នាឃើញរូបភាពបាន។ មានកន្លែងសំរាប់ភ្ជាប់ជាមួយអង្គចងចាំខាង
ក្រៅ SD, microUSB 2.0, Headphone, Bluetooth 2.1 ជាមួយ ERD,infrared ,sensor ដែល
ជួយបង្កើនល្បឿន, sensor ពន្លឺ និងត្រីវិស័យអេឡិចត្រូនិច។


ឧបករណ៍ Tablet នេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 3.2 Honeycomb មាន
ទំហំ ២៤១,២ x ១៧៤,៣ x ១០,១-២០,៦ មីលីម៉ែត្រ និងមានទំងន់ ៦២៥ក្រាម ធ្ងន់ជាងបន្តិច
បើធៀបជាមួយកំណែដែលអាចភ្ជាប់បានត្រឹមតែ Wi-Fi (ទំងន់ ៥៨៩ក្រាម) ។


បច្ចុប្បន្នកំណែ 3G របស់ Tablet S នេះត្រូវបានដាក់លក់នៅតាមហាងលក់ផលិតផលអេឡិច
ត្រូនិចរបស់ Sony នៅក្នុងប្រទេសអង់គ្លេស ក្នុងតំលៃ ៥៤៩ផោន គឺប្រហាក់ប្រហែលនឹង
៨៥៧ដុល្លាអាមេរិកក្នុងមួយគ្រឿង។ ដោយឡែកចំពោះកំណែដែលអាចភ្ជាប់បានត្រឹមតែ
Wi-Fi គឺមានតំលៃ ៥៤៧ដុល្លាអាមេរិក សំរាប់កំណែ ១៦GB និង ៦៧១ដុល្លាអាមេរិកសំរាប់
កំណែ ៣២GB ៕

Leave a Reply