ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html


នៅពេលដែលលោកអ្នកបើកគេហទំព័រណាមួយ លោកអ្នកមិនបានដឹងថា តើគេហទំព័រនោះអាចមានមេរោគឆ្លងចូលមកក្នុងកុំព្យួទ័ររបស់លោក ឬក៏អត់នោះទេ? ព្រោះថាវ៉ិបសាយខ្លះបានបង្កប់មេរោគមកជាមួយ តើគេបង្កប់មេរោគមកធ្វើអី?​ ដើម្បីលួចយក user name ឬ password នៅពេលដែលលោកអ្នកឡុកចូលអ្វីមួយដូចជាៈ គណនីនៅក្នុងធនាគារ, បណ្ដាញសង្គមហ្វែកប៊ុក, សារអេឡិចត្រូនិច …។
ដូច្នេះដើម្បីសុវត្ថិភាពនៅពេលដែលលោកអ្នកចូលទៅបើក មើលវ៉ិបសាយណាមួយដែលលោកអ្នកមិនដែលស្គាល់ ឬគិតថាចម្លែក គួរតែប្រើកម្មវិធីណាដើម្បីស្វែងរកថា តើគេហទំព័រនោះអាចមានមេរោគបង្កប់ឬ ក៏អត់។ តែពេលនេះ ខេធី៤២ សូមលើកយកវ៉ិបសាយមួយមកបង្ហាញ ដែលវាអាចជាជំនួយដល់លោកអ្នក មុននឹងទៅបើកមើលវ៉ិបសាយណាដែលមិនធ្លាប់ស្គាល់។
អ្វីដែល ខេធី៤២ ចង់និយាយនោះគឺ URL Void
URL Void ជាគេហទំព័រមួយដែលផ្ដល់សេវាកម្មសម្រាប់សម្អាតវ៉ិបសាយណាដែលមានមេរោគលុកលុយ។ ចឹងទាក់ទងនឹងបញ្ហាខាងលើ មុននឹងលោកអ្នកបើកវ៉ិបសាយណាដែលលោកអ្នកមិនបា​នស្គាល់ សូមចូលទៅប្រើ URL Void ជាមុនសិន ដើម្បីសុវត្ថិភាពដល់លោកអ្នក និងកុំព្យួទ័ររបស់លោកអ្នក។
សូមចូលទៅកាន់ ចុចទីនេះ!
ត្រង់ប្រអប់ Insert domain or subdomain to check: វាយឈ្មោះវ៉ិបសាយដែលលោកអ្នកត្រូវសម្អាត រួចប៊ូតុង Scan Now
ត្រង់ពាក្យ kt42.info សូមវាយឈ្មោះវ៉ិបសាយដែលចង់ scan
ពេលនោះលោកអ្នកនឹងឃើញលទ្ធផល

Leave a Reply