ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

លោកអ្នកចូលចិត្តរចនា (design) ណាស់មែនទេ? ខេធី៤២ ណែនាំជូននូវកម្មវិធីមួយឈ្មោះថា RealWorld Paint ដែលជាជំនួយដល់ការរចនារបស់លោកអ្នក ដោយកម្មវិធីមិនមានភាពស្មុគស្មាញពិបាកយល់ឡើយ …។
RealWorld Paint ជាកម្មវិធីមួយដែលអាចឱ្យលោកអ្នកបង្កើត និងកែប្រែរូបភាព, ឡូហ្កូ, ប៊ូតុង, និងរចនារូបថតបានយ៉ាងស្រស់ស្អាតទៀតផង។ RealWorld Paint អាចឱ្យលោកអ្នកទាញយកដោយឥតគិតថ្លៃ ហើយនឹងងាយស្រួលប្រើប្រាស់ វាដំណើរការជាមួយប្រភេទរូបភាពដូចជា  JPG, BMP, GIF និងប្រភេទរូបភាពជាច្រើនទៀត។
មិនតែប៉ុណ្ណោះ RealWorld Paint អាចឱ្យលោកអ្នករចនាឡូហ្កូផ្ទាល់ខ្លួន និងរចនាប៊ូតុង ឬអាយខុនសម្រាប់ដាក់លើវ៉ិបសាយបានទៀតផង។ RealWorld Paint អាចនាំចេញ (export) និងនាំចូល (import) បានយ៉ាងសុវត្ថិភាព និងរហ័ស និងអ្វីដែលអស្ចារ្យនោះគឺវាអាចបង្កើតរូបមានចលនា (animation) ដែលមានលក្ខណៈដូច flash ដែលលោកអ្នកយកទៅដាក់លើគេហទំព័របានយ់ាងស្រស់ស្អាត។ ប្រសិនបើលោកអ្នកកំពុងភ្ជាប់អ៊ីនធឺណែត វាពិតជាពិសេសណាស់ក្នុងការប្រើប្រាស់កម្មវិធីនេះ ព្រោះវានឹងផ្ដល់គំរូស្រាប់ៗពីអ៊ីនធឺណែត និង plugin ថែមទៀតផង។
RealWorld Paint អាចដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Windows ដូចជាៈ Windows8, Windows7, Windows Vista, Windows XP, Windows 200 ។
សូមរីករាយជាមួយនឹងការប្រើប្រាស់កម្មវិធី RealWorld Paint សម្រាប់ការទាញយកដោយសេរី សូមចុចទីនេះ!

Leave a Reply