ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

រុមហ៊ុន Online មួយចំនួនបានរាយការណ៍ថា ថ្មីៗនេះ គេហទំព័ររបស់ពួកគេ មានសកម្មភាព hacking ដោយជនអនាមិក។ យោងតាមក្រុមហ៊ុនផ្គត់ផ្គង់ ប្រព័ន្ឋការពារសុវត្ថិភាព Stratfor បានប្រកាសកាលពីថ្ងៃអាទិត្យទី២៥ ខែធ្នូ ថា មានជនអនាមិក បានធ្វើសកម្មភាពលួច Credit card រាប់ពាន់កាត់ និងលួចព័ត៌មានផ្ទាល់ខ្លួន របស់អតិថិជនប្រើប្រាស់របស់អាមេរិកជាច្រើន។

យោងតាមគេហទំព័រ Allvoices បានឲ្យដឹងថា Hacker ម្នាក់បាននិយាយថា គោលបំណង់នៃ ការធ្វើបែបនេះ ដើម្បីលួចទឹកប្រាក់បន្តិចបន្តូចពី Accounts អ្នកប្រើប្រាស់នីមួយៗ ដើម្បីចែក ចាយទៅកាន់ Account ដទៃទៀត ដូចជាការធ្វើវិភាគទាននៅក្នុងថ្ងៃ Christmas ផងដែរ ហើយអ្នកដែលត្រូវរងការរំខានមួយចំនួន បានបញ្ជាក់ថា គេបានឃើញនូវ Link សរសេរពីការចរចា រឿងទិញដូរ ដោយមិនបា្រកដថា មកពីណាទេ ចូលទៅក្នុង Credit card របស់ពួកគេ។
លោក Darlena Bonds ដែលជាសរសេរព័ត៌មាននេះ បាននិយាយថា ចំពោះសកម្មភាពរំខាននេះ មានដូចជាដំបូងឡើយ មានជនអានាមិក បានចូលទៅក្នុង Yahoo Account របស់អ្នកប្រើប្រាស់ រួចហើយគេក៏ធ្វើការបញ្ជូននូវ Email ទៅកាន់បណ្តាញអ្នកប្រើប្រាស់ ដែលមានទំនាក់ ទំនងគ្នាទាំងអស់។
«ឧទាហរណ៍ដូចជានៅកន្លែងធ្វើការមួយកន្លែង គេនឹងឃើញ មានការបញ្ចូល Email ទៅគ្រប់ សមាជិកទាំងអស់ ដែលមានទំនាក់ទំនងគ្នា ហើយម៉ែលទាំងនោះ នឹងផ្ញើឲ្យគ្នាទៅវិញទៅមក»។
លោកបានបន្តថា «ខ្ញុំសូមផ្តល់ដំបូងន្មានទៅអ្នកប្រើប្រាស់ ទាំងអស់គ្នាថា នៅពេលឆែក មើលសារអេឡិចត្រូនិចណាមួយនោះ អ្នកត្រូវពិនិត្យមើលថា សារអេឡិចត្រូនិចនោះ ផ្ញើដោយអ្នកផ្ទាល់ ឬក៏អត់ បើមិនមែននោះទេ កុំ Click ទៅលើLink ដែលផ្ញើមកនោះ ព្រោះ Link នោះ ភ្ជាប់ដោយមេរោគ ឬក៏អ្វីផ្សេងទៀត ដែលបណ្តាលឲ្យដំណើរការការងារ របស់អ្នកត្រូវបានផ្អាក ឬលែងដំណើរការ ។ បន្ទាប់មកអ្នកប្រើប្រាស់អ្នកទាំងអស់ត្រូវធ្វើការផ្លាស់ប្តូរ Password Account របស់អ្នក និងកត់សម្គាល់នូវការផ្ទាស់ប្តូរនោះវិញ ដើម្បីជៀសវាងនូវការរំខាននេះ។
ជនអនាមិកនោះ បានចូលវាយលុក Account អ្នកប្រើប្រាស់ជាង ៤.០០០ Credit Card ក្នុងនោះមានដូចជា បណ្តាញ Apple Inc. , U.S. Air Force រួចបន្តឆ្ពោះទៅកាន់ Miami Police Department ។
គួបញ្ជាក់ថា ក្រុម Hacker ទាំងនេះ បានចំអកឡកឡើយ ទៅលើបណ្តាញទំនាក់ទំនងសង្គម មួយចំនួន ដោយធ្វើការផ្ញើសារនៅលើ Twitter ហើយបានបន្ថែមថា ពួកគេនឹងធ្វើការរំខាន ក្រុមអ្នកប្រើប្រាស់បណ្តាញមួយនេះ។ បើសង្កេតតាមភាពជាក់ស្តែងយើងឃើញថា Yahoo.com គឺជាបណ្តាញមួយ ដែលទទួលរងការវាយប្រហារខ្លាំងជាងគេ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Leave a Reply