ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

​ សម្រាប់​លោកអ្នក​ដែល​ប្រើ​ប្រាស់ Mac OS ឬ iOS devices ច្បាស់ណាស់ថានឹង​ស្គាល់​កម្មវិធី iTunes ហើយទន្ទឹមនឹងនេះ​ក៏​នឹងបាន​ស្គាល់​ផងដែរ​នូវ​ពាក្យថា App Store ប៉ុន្តែ​វា​ក៏​មិនមានន័យថា​លោកអ្នក​ដែល​ប្រើ​ប្រាស់ Windows OS ក៏​មិនបាន​ប្រើ​ប្រាស់​កម្មវិធី iTunes នេះនោះទេ ។
​តាមរយៈ iTunes ក្រៅពី​ប្រើ​វា​សម្រាប់​ស្ដាប់​ចម្រៀង ឬ​មើលវីដេអូ យើង​ក៏​អាចទិញ​កម្មវិធី ឬ​សៀវភៅបានផងដែរ ប៉ុន្តែ​វា​តម្រូវ​ឱ្យ​អ្នកមានគណនីជាមួយវាជាមុនសិន ។ ម្យ៉ាង​ទៀត​លោកអ្នក​ដែល​ប្រើ​ប្រាស់ iSO devices ដែល​ចង់ថត​ចម្លង​កម្មវិធី games ចម្រៀង ឬ វីដេអូ​តាមរយៈ App Store ក៏​តម្រូវ​ឱ្យ​លោកអ្នក​ត្រូវមានគណនីនៅ​ក្នុង iTunes Store ឬ App Store នេះដូចគ្នា ។
ជាការពិតណាស់ ដើម្បី​ឱ្យ​គណនីរបស់ App Store នោះមាន​សមត្ថភាព​ពេញលេញ បានវា​តម្រូវ​ឱ្យ​លោកអ្នក ត្រូវតែមាន​ប្រភេទ money electronic card ដូចជា credit card, debit card, visa ឬ master card ប៉ុន្តែ​អ្នក​ក៏​ពុំចង់មានវានោះដែរ ដោយអ្នកមិនចង់​ចំណាយ​សេវាប្រចាំ​ឆ្នាំ​នៃការ​ប្រើ​ប្រាស់ card ទាំងនោះ ម្យ៉ាង​ទៀត credit card ដែល​លោកអ្នក​បានវា​តាមរយៈ ធនាគារ​ក្នុង​ស្រុក​ខ្មែរ​យើង វា​ក៏​នឹង​មិនអាច​ប្រើ​ប្រាស់​បាននោះដែរនៅ​ក្នុង App Store ឬ សុំ​សិទ្ធិ​បង្កើត​គណនី Apple ID របស់​ក្រុមហ៊ុន Apple ឡើយ ។ ដូច្នេះនេះគឺជាឧបសគ្គមួយ​សម្រាប់​ខ្មែរ​យើង​ក្នុង​ការ​បង្កើត​គណនី​សម្រាប់ App Store ឬ iTunes Store ក៏​ដូចជា​អ្នកអភិវឌ្ឍន៍ iOS applications នៅ​ក្នុង​ស្រុក ។
ទោះបីជា​យ៉ាង​នេះ​ក៏​ដោយយើងនឹងមានវិធីសាស្រ្តមួយ​ ដែល​អាច​ឱ្យ​លោកអ្នក​បង្កើត​គណនី​សម្រាប់ App Store ឬ iTunes Store ដោយពុំចាំបាច់​ប្រើ​ប្រាស់ money electronic card ប៉ុន្តែ​លោកអ្នក​អាចមានលទ្ធភាពបានតែថត​ចម្លង​កម្មវិធី games សៀវភៅ ចម្រៀង ឬ វីដេអូណា​ដែល​មិនត្រូវការបង់ថ្លៃ (free) តែប៉ុណ្ណោះ ពិសេសការមានគណនី​ក្នុង iTunes Store គឺ​លោកអ្នក​អាច​ប្រើ​ប្រាស់ Home Sharing  របស់ iTunes ដែល​ខ្ញុំបានចុះពីអត្ថប្រយោជន៍របស់ Home Sharing នៅ​ក្នុង​ច្បាប់ទី៣០ នេះផងដែរ ។
វិធី​បង្កើត iTunes Account ដោយមិនមាន credit card
1. លោកអ្នក​បើក​កម្មវិធី iTunes រួចចុចលើពាក្យ iTunes Store បន្ទាប់មកចុចលើពាក្យ App Store ដូច​បង្ហាញ​ក្នុង​រូប

2. បន្ទាប់ពីនេះ​លោកអ្នក​នឹងបានឃើញពីការ​បង្ហាញ​នូវ​កម្មវិធី  បទ​ចម្រៀង វីដេអូ games និង ផ្សេងៗ​ទៀត​ដែល​ផ្សព្វផ្សាយលក់នៅ​ក្នុង App Store នោះ

អ្វី ​ដែល​លោកអ្នក​ត្រូវធ្វើ​នៅពេល​នេះគឺ តម្រូវ​ឱ្យ​លោកអ្នក​ត្រូវ​ជ្រើសរើស​នូវ​កម្មវិធី ឬ​អ្វី​ក៏​ដោយ​ដែល​ជា​ប្រភេទ free វាមិនចាំបាច់ថា​កម្មវិធី​នោះ ឬ game នោះអ្នកចង់បានវាទេ មិន​សំខាន់​ឡើយ វា​គ្រាន់តែ​ជាការបញ្ឆោត សម្រាប់​សុំ​សិទ្ធិ​បង្កើត​នូវ​គណនី​ដែល​មិនមាន credit card តែប៉ុណ្ណោះ ក្រោយពីនេះ​លោកអ្នក​មិនបាច់ download game នោះ​ក៏​បាន ។ រូប​ខាងក្រោម​គឺជាការជ្រើសរបស់ខ្ញុំ​សម្រាប់ game ប្រភេទ free ។

3. ក្រោយពី game ឬ application ប្រភេទ free ដែល​លោកអ្នក​បាន​ជ្រើសរើស​រួច  ​លោកអ្នក​នឹងបានឃើញដូចលំនាំរូបភាព​បង្ហាញ​ខាងលើ បន្តពីនេះសូមចុច​ទៅលើ​ពាក្យ Free App វានឹងចេញ​ផ្ទាំង login ដូច​ខាងក្រោម​៖

4. សូមចុចលើប៊ូតុង Create New Account រួចចុចប៊ូតុង Continue

​ លោកអ្នក​នឹងទទួលបាន​ផ្ទាំង​លក្ខន្តិក​សម្រាប់​ឱ្យ​អ្នកបានដឹងថា​នឹងត្រូវ​ គោរពអ្វីខ្លះ រូចចុចធីក​ទៅលើ​ពាក្យ I have read and agree to these terms and conditions. រួចចុចប៊ូតុង Continue

5. ជា​ដំណាក់​កាល​ដែល​លោកអ្នក​ត្រូវបំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួនដូច​គំរូ​ក្នុង​រូបភាព​ខាងក្រោម រួចចុច Continue

6. បន្ទាប់ពីនេះ​លោកអ្នក​នឹងបាន​ផ្ទាំង​ដូច​ខាងក្រោម ដែល​ជា​ផ្ទាំង​សម្រាប់​ឱ្យ​លោកអ្នក​បំពេញ​ព័ត៌មាន​ដែល ទាក់ទងនឹង​មធ្យោបាយនៃការបង់ប្រាក់ទៅកាន់ App Store ។ ដូចអ្វី​ដែល​ខ្ញុំបានសរសេរខាងលើទោះបីថា លោកអ្នក​មាន credit card ចេញពីធនាគារណាមួយ​ក៏​ដោយ​ក្នុង​ស្រុក​ខ្មែរ​យើង ក៏​លោកអ្នក​មិនអាច​ប្រើ​ប្រាស់​បាននោះទេ ព្រោះ​ដោយសារ​អាសយដ្ឋាន របស់យើង​ក្នុង​ស្រុក​ខ្មែរ​ដែល​បំពេញជាមួយធនាគារមិនបាន App Store ផ្ដល់​សិទ្ធិ​ឡើយ ដោយសារ​យើងជាប្រទេស​ដែល​មិនមានភ្នាក់ងារ​ក្រុមហ៊ុន Apple នៅ​ក្នុង​ស្រុក ។
ជាធម្មតា​លោកអ្នក​នឹងមិនបានឃើញពាក្យ None ដូច​ក្នុង​រូបនេះទេ បើសិនជា​លោកអ្នក​ពុំបានបញ្ឆោតវា ដូចអ្វី​ដែល​យើងបានធ្វើខាងលើ ។

​ ដោយសារ​ឈ្មោះ​ប្រទេស​កម្ពុជា​គ្មាន​នៅ​ក្នុង list នៃ billing address របស់ App Store លោកអ្នក​ត្រូវបង្ខំចិត្ត ជ្រើសរើស​ប្រទេសណាមួយ​ដែល​មាននៅ​ក្នុង list នោះ​ក្នុង​ឧទាហរណ៍ខ្ញុំ​ជ្រើសរើស​យក United States និងបំពេញទីតាំង ណា​ដែល​អាចមានពិតនៅ​ក្នុង​ប្រទេសនោះ ដូចជា រដ្ឋ (state) Zip code ដែល​ត្រូវតែផ្ទៀងផ្ទាត់នឹង Zip code របស់រដ្ឋនោះ លេខតំបន់ទូរសព្ទ ដែល​ត្រូវតែមានដូចនឹងលេខដំបន់របស់រដ្ឋនោះ ក្រៅពីនេះអ្នកអាចចេះតែដាក់​ក៏​បាន​ដូចជា Address និងលេខទូរសព្ទជាដើម រួចចុចប៊ុតុង Continue ។
​បញ្ជាក់​៖
បើសិនជា credit card របស់អ្នក​បានមកពីធនាគារក្រៅស្រុក ហើយជាប្រទេស​ដែល​មាននៅ​ក្នុង list នៃ billing address របស់ App Store លោកអ្នក​ត្រូវ​ជ្រើសរើស​ប្រភេទ Card ណាមួយ​ដែល​លោកអ្នក​កំពុង​ប្រើ រួចគួរបំពេញ​ព័ត៌មាន​ឱ្យ​បានត្រឹមត្រូវ ដូចអាសយដ្ឋាន​ដែល​លោកអ្នក​បានបំពេញ​ជាមួយនឹង​ធនាគារនោះ ។
7. ពេល​ដែល​ចេញប្រអប់ដូច​ខាងក្រោម លោកអ្នក​ត្រូវចុច Done រួច​លោកអ្នក​នឹងទទួល email ពី​ក្រុមហ៊ុន Apple ដើម្បី verify នែ​ដំណើរ​ការចុះ​ឈ្មោះ​របស់​លោកអ្នក ។

បន្តពីនេះ​លោកអ្នក​គ្រាន់តែ check email រួចចុចលើ email ដែល Apple បាន​ផ្ញើ រួចចុចលើ link ពាក្យ Verify Now

និងបន្ត​ទៅតាម​ការណែនាំបន្តិចបន្តួចបន្តពីនេះប៉ុណ្ណោះ ។
​ សង្ឃឹម​ថា​លោកអ្នក​នឹងទទួលបានពី អត្ថប្រយោជន៍នៃការមានគណនីរបស់ App Store សម្រាប់​ប្រើ​ប្រាស់ ជាមួយ iTunes ឬ App Store ដែល​មាននៅ​ក្នុង​កុំព្យូទ័រ ឬ iOS devices ដូចជា iPhone, iPad, iPod Touch និង Apple TV របស់​លោកអ្នក ។

Leave a Reply