ហ្គូហ្គល​កាល​ពី​ថ្ងៃ​ទី ១៣ ធ្នូ កន្លង​ទៅ​នេះ​បាន​ប្រកាស​ថា រាល់​អ្នក​ដែល​មាន​គណនី​Gmail និង​Google Voice ទាំង​អស់​អាច​ធ្វើ​ការ​ហៅ​ចេញ​ពី​Gmail ទៅ​កាន់​ទូរស័ព្ទ​ដៃ​ដោយ​ឥត​គិត​ថ្លៃ ពេញ​ឆ្នាំ​ថ្មី ២០១២​នេះ។
តើ​អាច​ហៅ​បាន​គ្រប់ៗ​គ្នា​មែន​ទេ? ចម្លើយ​ មិន​មែន​អ៊ីចឹង​ទេ ការ​ផ្ដល់​ជូន​នេះ បាន​តែ​នៅ​ប្រទេស​កាណាដា និង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ។ សោក​ស្ដាយ​ដែរ អត់​មាន​ខ្មែរ។ តើ​ពេល​ណា​ទៅ​ហ្ន៎ ទើប​កម្ពុជា​ប្រើ​បាន?
ចុះ​បើ​Gmail មាន​លទ្ធភាព​បែប​នេះ​ តើ​អាច​ផ្ដួល​Skype  ដែល​Microsoft ទើប​នឹង​ទិញ​នេះ​បាន​ដែរ​ឬ​ទេ? ចុះ​ការ​ចំណាយ​ថ្លៃ​ទូរស័ព្ទ​​ល្អ​ប្រសើរ​ជាង​មុន​អត់?