ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

ចំនេះដឹងថ្មីៗអំពីអ៊ិនធ័រណិត

ជា​ទូ​ទៅ​ដើម្បី​ធ្វើ​ការ​រចនា Logo គឺ​គេ​ប្រើ​កម្ម​វិធី​ដូច​ជា Photoshop, Corel Draw និង កម្ម​វិធី​ផ្សេង​ៗ ទៀត​ជា​ច្រើន​។ ប៉ុន្តែ​កម្មវិធី​ទាំង​នេះ​គឺ​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​តំលើង​វា​នៅ​លើ​ ម៉ាស៊ីន​កុំព្យូទ័រ​របស់​យើង ជា​មុន​សិន​ និង មាន​ការ​ពិបាក​ក្នុង​ការ​រចនា​ទៀត​ផង។ ប៉ុន្តែ​ថ្ងៃ​នេះ អាយធីកូនខ្មែរ នឹង​បង្ហាញ​ពី គេហ​ទំព័រល្អៗចំនួន ៣ ដែល​អាច​ឲ្យ​អាច​រចនា Logo របស់​យើង​តាម​រយៈ​អ៊ិនធ័រណិត ដោយ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​យើង​ដោយ​មិន​ចាំ​បាច់​តំលើង​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ វា​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​រចនា​ទៀត ព្រោះ​វា​មាន​គំរូ​ស្រាប់​ជា​ច្រើន ឲ្យ​យើង និង មាន​ភាព​ស្រស់​ស្អាត។
ខាង​ក្រោម​នេះ​គឺ​ជា​គេហ​ទំព័រ​ទាំង ៣ ដែល​ពួក​យើង​លើក​យក​មក​បង្ហាញ៖

១. Logo Ease : www.logoease.com

Logo Ease គឺ​ជា​គេហ​ទំព័រ​មួយ​ដែល​អាច​ឲ្យ​យើង​ធ្វើ​ការ​រចនា Logo ដោយ​ឥត​គិត​ថ្លៃ។ បន្ទាប់​ពី​យើង​ចូល​ទៅ​កាន់​គេហ​ទំព័រ​របស់​វា​ហើយ​ យើង​ចុច​លើ​ប៊ូតុង​ Start your logo។

បន្ទាប់​មក​វា នឹង​បង្ហាញ​ទំព័រ​មួយ​ទៀត​ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​រចនា Logo។ វា​មាន​គំរូ​ស្រាប់​ៗ​ជា​ច្រើន​ដើម្បី​ឲ្យ​យើង ធ្វើ​ការ​រចនា ហើយ​បន្ទាប់​ពី​យើង​ធ្វើ​ការ​រចនា​រួច​រាល់​ហើយ យើង​ចុច​លើ​ប៊ូតុង Save ជា​ការ​ស្រេច។ ប៉ុន្តែ​បើ​យើង​ចង់​គ្រប់​គ្រង​ទៅ​លើ Logo ដែល​យើង​បាន​ធ្វើ​រួច ដូច​នេះ​យើង​ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​ជា​មុន​សិន។

២. Logo Snap : www.logosnap.com

Logo Snap ក៏​ដូច​ជា Logo Ease ដែរ ​វា​ជា​គេហ​ទំព័រ​ដែល​អាច​ឲ្យ​យើង​ធ្វើ​ការ​រចនា Logo ដោយ​ឥត គិត​ថ្លៃ វា​មាន​គំរូ​ស្រាប់​ៗ​ទៅ​តាម​ប្រភេទ​របស់​វា ដើម្បី​ឲ្យ​យើង​យក​មក​ផ្សំ ឬ រចនា ធ្វើ​ជា Logo។ យើង​អាច​ដាក់​អក្សរ ប្តូរ​ពុម្ព​អក្សរ និង ផ្សេង​ៗ​​ទៀត។ បន្ទាប់​ពី​យើង​ធ្វើ​ការ​រចនា​រួច យើង​ទាញ​យក Logo នោះ​មក​ដាក់​លើ កុំព្យូទ័រ​របស់​យើង។

៣. Logo Maker : www.logomaker.com

Logo Maker ក៏​ដូច​ជា​គេហ​ទំព័រ​ដែល​បាន​បង្ហាញ​ខាង​លើ​ដែរ​។​ វា​មាន​គំរូ​ស្រាប់​ជា​ច្រើន ដែល​អាច​ឲ្យ​រចនា​ Logo, Business Card និង Posters ជា​ដើម។


ហាង សុវណ្ណគន្ឋា

សួស្ដីអ្នកទាំងអស់គ្នា! សុវណ្ណ ចូលចិត្តស្រាវជ្រាវអ្វីដែលថ្មីៗ ទាក់ទង​ នឹងបច្ចេកវិទ្យា ហើយរីករាយនឹងចែករំលែកទៅអ្នកគ្រប់គ្នាដោយក្ដីរីករាយ ! យើងរស់នៅក្នុងពិភពបច្ចេកវិទ្យា!
 អត្ថបទច្រើនទៀត

Leave a Reply