ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

អត្ថបទៈ ឆ្នាំទី 2011ថ្ងៃទី 12 ខែ ធ្នូ ឆ្នាំ 2011 [ ]
09/11/2011 ដើម្បី​ចូលរួមអបអរ​សាទរ​ឱកាស​ព្រះរាជពិធីបុណ្យ អ៊ុំទូក បណ្តែត​ប្រទីបអក អំបុក  និងសំពះ​ព្រះខែ ហើយ​ក៏ដូច​ជា​ការអបអរទិវា​បុណ្យ​ឯករាជ្យជាតិ​ផង​នោះ ក្រុមហ៊ុន​ទូរស័ព្ទ​ច​ល័ត Beeline បាន​នាំ​មក​នូវ​បទ​​ពិសោធន៍​ថ្មី​​មួយ​ជាមួយនឹង​ទី​ស្នាក់ការ​លក់​ចល័តរបស់​ ខ្លួន និងអមដោយ​កម្មវិធី​សប្បាយ​ជាច្រើន​សម្រាប់អតិថិជន​ដែលរៀបចំ​ឡើងនៅ​មជ្ឈមណ្ឌល ​កោះពេជ្រ។ នៅក្នុង​រយៈ​ពេល​បីថ្ងៃ​នៃ​ពិធីបុណ្យ​ជាតិនេះ ក្រុមហ៊ុន​បាន​រៀបចំ​ឲ្យ​មានទីស្នាក់​ការ​លក់​ចល័តដ៏​ធំមួយ​ដែល​ពុំធ្លាប់  មាន រួមជា​មួយ​នឹងការ​តុបតែង​លម្អ​ដោយ​ភ្លើង​ពណ៌ដ៏​ស្រស់ស្អាត និងអមទៅ​ដោយការ​កម្សាន្តប្លែកៗ ជាច្រើន​ដើម្បី​កម្សាន្ត​អារម្មណ៍​អ្នកចូល​រួមទស្សនា ជា​ពិសេស​អតិថិជន​ផ្ទាល់​របស់ខ្លួន។ ការកម្សាន្ត​នៅ ក្នុងឱកាស​នោះ​រួម​មាន ការសម្តែង​ក្បាច់រំា (Break Dance),   Hip Hop និងដោយ​មានការ​ចូលរួម​ដោយ DJ ល្បីៗ​ដូចជា ពូឃ្លាំង ព្រម​ទាំង​ការ​សម្តែង​ផ្ទាំង​ទស្សនីយ៍​ភាពប្លែកៗ មួយ​ចំនួន​ដើម្បី​បំរើដល់​អ្នក       ចូលរួម​ទស្សនា​ចាប់តាំង​ពីព្រឹករហូត​ដល់យប់​ឲ្យបាន​សប្បាយ​រីករាយ​ សំរាប់ឱកាស​ពិធីបុណ្យ​នេះ​ផង ដែល។ អតិថិជន​មិនត្រឹមតែ​អាចដើរ​ទស្សនា​កម្សាន្ត​នៅបរិវេណ​ទីស្នាក់ការ​លក់​ចល័ត​ ដ៏ធំ​អស្ចារ្យ និង គួរឲ្យ​ចាប់​អារម្មណ៍​នេះប៉ុណ្ណោះទេ តែថែម​ទាំង​នឹងទទួល​បាន​នូវ​ស៊ីមកាត Beeline រួមជាមួយ​នឹង             វត្ថុ​អនុស្សាវរីយ៍​ដ៏ស្រស់​ស្អាត​មួយ​ចំនួនពី Beeline ផងដែរ។ លោក Benoit Janin នាយកផ្នែក ពាណិជ្ជកម្ម​នៃ​ក្រុម​ហ៊ុន Beeline បានមាន​ប្រសាសន៍​ទាក់ទង​នឹងស្នាក់ការ​លក់ចល័ត​នេះថា Beeline តែងតែ​នាំ​មក​នូវ​គំនិត​ច្នៃប្រឌិត​ល្អៗ និងបទ​ពិសោធន៍​ថ្មីៗ​សម្រាប់​ទីផ្សារ​ទូរគមនាគមន៍​កម្ពុជា។ ហើយ​នេះ​គឺជាទី​ស្នាក់ការ​លក់​ចល័ត​ធំអស្ចារ្យ​របស់ Beeline ដែលនឹង​ធ្វើដំណើរ​ទៅជុំវិញ​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ​ជូន​ដល់​អតិថិជន មិនតែ​ប៉ុណ្ណោះ​ថែមទាំង​ផ្តល់នូវ​ភាព​កាន់​តែ​ងាយស្រួល​សំរាប់​អតិថិជន​ ដែលមាន​បំណងចង់​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ដ៏មានគុណភាព​សម្លេង​ច្បាស់​​ ជា មួយ​​នឹងអត្រា​​តម្លៃ​​ថោក​​សមរម្យ ហើយ​​យើង​ខ្ញុំ​​សង្ឃឹម​​ជឿជាក់​​ថា​ជាមួយ​នឹងល្បែង​កម្សាន្តកា​រ​សម្តែង តន្ត្រី រួមនឹងទីស្នាក់ការ​លក់​ចល័ត​ដ៏អស្ចារ្យ និងប្លែក​ភ្នែកនា​ឱកាសនេះ នឹងធើ្វឲ្យ​អ្នកចូល​រួម​ទស្សនា​បាន​កំសាន្តរីករាយ​ក្នុង​ថ្ងៃ​បុណ្យ និងឈប់​សម្រាកនេះ៕

 

Leave a Reply