ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

នៅ​ក្នុង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ជា​រៀងរាល់​ថ្ងៃ​ ​លោកអ្នក​គឺពិតជាមិនបានចាប់អារម្មណ៍​ជាមួយនឹង​ការធ្វេសប្រហែស​ដែល​បណ្ដាល​ ឱ្យ​បាត់បង់ Driver នៅ​ក្នុង​កុំព្យូទ័រ​លោកអ្នក​បន្ទាប់ពី​ធ្វើការ​ដំឡើង Windows សារជាថ្មី ឬ Driver ដែល​លោកអ្នក​បានរក្សាទុក​ត្រូវបាន​ខូច​ដោយករណីណាមួយ ។ ដូចនេះ ដើម្បី​ស្វែងរក driver សម្រាប់​កុំព្យូទ័រ​របស់​លោកអ្នក​បាន សូម​ក្រឡេក​មើល​កម្មវិធី​មួយចំនួន​ដែល​ប្រើ​សម្រាប់​ស្វែងរក driver ដូច​ខាងក្រោម​នេះ៖

Slim Drivers Free ជំនាន់​2.2
Slim Driver Free ជា​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឱ្យ​លោកអ្នក​អាច​ស្វែងរក driver សម្រាប់​កុំព្យូទ័ (download driver)  អាច​ប្រើ​សម្រាប់​លុប driver ចេញពី​កុំព្យូទ័រ ប្រើ​សម្រាប់ backup និង restore driver បាន ។ ដើម្បី​ប្រើ​ប្រាស់​កម្មវិធី​នេះ download driver បាន​លោកអ្នក​ត្រូវ​ដំឡើង​កម្មវិធី​នេះនៅ​កុំព្យូទ័រ​ដែល​ចង់រក driver ហើយ​កុំព្យូទ័រ​នោះត្រូវតែអាច​ប្រើ Internet បាន ព្រមទាំង​លោកអ្នក​ត្រូវមាន account មួយ​ដែល​ប្រើ​ប្រាស់​ជាមួយនឹង​គេហទំព័រ www.slimwareutilities.com 

វិធី​បង្កើត​គណនី Slim Ware Utilities 
• សូមចូលទៅកាន់គេហទំព័រ www.slimwareutilities.com ហើយចុចនៅត្រង់ Register



• សូមបំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន ដើម្បី​បង្កើត​គណនីយមួយបាន ហើយសូមចុចនៅត្រង់ REGISTER button



• បន្ទាប់ពីបំពេញ​ព័ត៌មាន ដើម្បី​បង្កើត Account រួចមកវានឹងលេចចេញ​នូវ page ថ្មីមួយ​ដែល​បញ្ជាក់​ប្រាប់​លោកអ្នក​ឱ្យ login ចូលទៅ​ក្នុង E-mail account ដែល​បានបំពេញនៅ​ក្នុង​ផ្នែក​ខាងលើនោះ



• នៅពេល​ដែល​បាន login ចូលទៅ​ក្នុង E-mail រួចហើយសូមបើក E-mail របស់ Slim Ware Utilities ដែល​បាន​ផ្ញើ​ទៅកាន់​លោកអ្នក​រួចចុចនៅត្រង់ link មួយ​ដែល​មាននៅ​ក្នុង content mail ដើម្បី​បញ្ចប់​ការចុះ​ឈ្មោះ​ជាមួយនឹង Slim Ware Utilities



• សូមចុចនៅត្រង់ sign in ដើម្បី​ឱ្យ​ជាក់ច្បាស់ថា​លោកអ្នក​បាន​បង្កើត account មួយបាន​សម្រេច



• សូមបំពេញ username និង password ដែល​ទើបតែ​បាន​បង្កើត​ជាមួយនឹង Slim Ware Utilities បន្ទាប់មកសូមចុច Login button



• នៅពេល page ដែល​ទាមទារ​ឱ្យ​លោកអ្នក share ព័ត៌មាន​អំពី​កម្មវិធី​នេះទៅកាន់មិត្តភក្ដិ​ក្នុង Gmail, Hotmail, AOL, Yahoo, Linkedin, Facebook និង Twitter  ​លោកអ្នក​អាចចុចនៅត្រង់ Skip This ដើម្បី​រំលង​ចំណុច​នេះបាន



• បន្ទាប់មកវានឹងលេចចេញ​នូវ page download កម្មវិធី​មួយចំនួន ដែល​មាន​នៅលើ​គេហទំព័រ Slim Ware ដូចនេះ​លោកអ្នក​អាច download Slim Drivers តាមរយៈ​ចំណុច​នេះ​ក៏​បាន



វិធី​ប្រើ​ប្រាស់​
ការ​ស្វែងរក Driver 
• នៅពេល​ដែល​កម្មវិធី​នេះបានបើកមកនៅត្រង់ Home Page សូមចុច Start Scanbutton ដើម្បី​ដំណើរ​ការ​កម្មវិធី​នេះ​ឱ្យ​ស្វែងរក​មើល driver ដែល​ត្រូវ​បន្ថែម និង driver ដែល​ត្រូវផ្លាស់ប្ដូរ version



• នៅពេល​ដែល​ដំណើរ​ការនៃការ​ស្វែងរក​ចប់សូមចុចនៅត្រង់ Download Update នៅខាងក្រោយ​ឈ្មោះ driver នីមួយ​ៗ​



• បន្ទាប់ពីចុច Download Update វានឹងមាន​ផ្ទាំង Free Registration Required លេចចេញមកសូមចុចនៅត្រង់ Login



• សូមបំពេញ​នូវ username និង password របស់គណនីយ​លោកអ្នក​ដែល​ទើបតែ​បាន​បង្កើត​នោះ



• បន្ទាប់ពី Login បានមកសូមចុច Yes នៅពេល​ដែល​មាន​ផ្ទាំង​មួយលេចចេញមក ដើម្បី​បង្កើត​នូវ Restore point មុនពេល download និង install driver



• បន្ទាប់ពី​ដំណើរ​ការ downloaddriver ចប់ នៅពេល​ដែល​មាន​ផ្ទាំង​ដំឡើង driver លេចចេញមក សូមបន្ត​ធ្វើការ​ដំឡើង driver ទាំងនោះ​



វិធីលុប Driver ចេញពី​កុំព្យូទ័រ​
• ដើម្បី​លុប driver តាមរយៈ​កម្មវិធី​នេះបានគឺ​គ្រាន់តែ​ចុចនៅត្រង់ Uninstall tap ហើយ​ជ្រើសរើស driver របស់ device ណាមួយ​ដែល​ចង់លុបចេញ រួចចុចនៅត្រង់ Uninstall button



• នៅពេល​ផ្ទាំង​មួយលេចចេញមក​ដែល​សួរ​លោកអ្នក​ថា Are you sure want to uninstall these drivers?សូមចុចនៅត្រង់ Remove the selected drivers ហើយចុច Yes



វិធី Backup Driver
• ដើម្បី backup driver ជាមួយ​កម្មវិធី​នេះបានសូមចុចនៅត្រង់ Backup button រួច​ជ្រើសរើស driver របស់ device ណាមួយ ឬ​ក៏​ទាំងអស់ ។ បន្ទាប់មកសូមចុចនៅត្រង់ Backup to button នោះវានឹងទាមទារ​លោកអ្នក​ជ្រើសរើស​ទីតាំងរក្សាទុកដោយខ្លួនឯង ។
​បញ្ជាក់​៖ តែបើចុចនៅត្រង់ Backupbutton វានឹងរក្សាទុកនៅទីតាំង C:\Users\SR\AppData\Local\SlimWare Utilities Inc\SlimDrivers\Backups



• បន្ទាប់ពីចុច Backup to សូម​ជ្រើសរើស​ទីតាំង និង Folder សម្រាប់​រក្សាទុក ហើយចុច Select Folder វានឹង​ដំណើរ​ការ backup driver ទុក



វិធី Restore driver 
• ដើម្បី Restore driver តាម​កម្មវិធី​នេះបានសូមចុចនៅត្រង់ Restore button ហើយ​ជ្រើសរើស driver ណា​ដែល​ត្រូវការ restore វិញ រួចចុចនៅត្រង់ Restore វានឹងយក file driver មកពី C:\Users\SR\AppData\Local\SlimWare Utilities Inc\SlimDrivers\Backups ឬ ចុចនៅត្រង់ Restore From គឺ​ទាញយក​ពីទីតាំងជាក់លាក់ណាមួយ



• នៅពេល​ចុចនៅត្រង់ Restore From លោកអ្នក​នឹងឃើញមាន​ផ្ទាំង​ជ្រើសរើស​ទីតាំង driver សូមចូលទៅកាន់ទីតាំង folder driver ដែល​លោកអ្នក​រក្សា driver ទុក​នៅពេល​ដែល backup driver ទុកហើយចុចត្រង់ Select Folder ដើម្បី​ដំណើរ​ការ Restore


Leave a Reply