ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

ជា ​ទូទៅ​គ្រប់ browsers ទាំងអស់​តែងមាន Bookmarks tool សម្រាប់​កត់ត្រារាល់អាសយដ្ឋាន  websites ដែល​អ្នក​ប្រើ​ប្រាស់​យល់ថា website នោះ​សំខាន់ ឬ​ក៏​បើកញឹកញាប់ ។ ដោយសារ​ហេតុនេះហើយទើបមានអ្នកខ្លះសួរថាតើមានវិធីណា​ដែល​អាច​ចម្លង bookmarks ពីម៉ាស៊ីនមួយទៅកាន់ម៉ាស៊ីនមួយទៀតបាន ឬ​ក៏​ខ្ញុំអាចរក្សាទុក bookmarks ដោយវិធីណា ដើម្បី​កុំ​ឱ្យ​បាត់បង់​ក្នុង​ពេលណា​ដែល​មានការជួសជុលម៉ាស៊ីន ឬ​ក៏​ពេល​ដែល uninstall browser ?
យើងអាចឆ្លើយបានដោយងាយថាមានគឺ​ គ្រាន់តែ Export bookmarks ជា HTML file រួច Import bookmarks ទៅកាន់ browser នៃម៉ាស៊ីន​ដទៃ​ទៀតវាជាការស្រេច ។
ប៉ុន្តែ​ វិធីខាងលើចាំបាច់ត្រូវថត​ចម្លង bookmarks.html ពីម៉ាស៊ីន​ដែល​បាន Export ទៅកាន់ម៉ាស៊ីនមួយទៀត​ដែល​ត្រូវ Import ម៉្យាងវីធីនេះនឹងមានគុណវិបត្តិដូច​ខាងក្រោម​៖
- រាល់ bookmarks នឹងអាចបាត់បង់​នៅពេល​ដែល​អ្នក uninstall browser បើសិនជា bookmarks.html ត្រូវបាន​លប់បាត់
- រាល់ការ bookmarks អ្នកត្រូវតែ Export ទៅកាន់ bookmarks.html file
- មានការយឺតយ៉ាវ​ក្នុង​ការចែក​រំលែក bookmarks ពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយទៀត
ផ្ទុយទៅវិញ ​សម្រាប់ Xmarks Add-ons នឹងដោះស្រាយ​នូវ​បញ្ហា​ទាំងអស់​នេះជាមួយគ្រប់ browsers ដូចជា Internet Explorer, Mozilla Firefox, Safari (បានតែ Mac ប៉ុណ្ណោះ) និង Google Chrome ។

គឺ​គ្រាន់តែ​ដំឡើង Xmarks Add-ons សម្រាប់​គ្រប់ម៉ាស៊ីន​ដែល​អ្នកចង់ចែក​រំលែក bookmarks ទៅតាម​ប្រភេទ browser
​ ដែល​អ្នកបាន​ប្រើ​តែប៉ុណ្ណោះវានឹងជួយអ្នក​ក្នុង​ការថែររក្សា bookmarks យ៉ាង​មានប្រ​សិទ្ធិ​ភាព​បំផុត​ពីការបាត់បង់ជាពិសេស Xmarks នឹងអាចមានលទ្ធភាព synchronize bookmarks របស់អ្នក​ឆ្លងពី​ប្រភេទ browser មួយទៅកាន់ browser ប្រភេទ​មួយផ្សេងទៀតបានផងដែរឧទាហរណ៍ពី Internet Explorer ទៅកាន់ Firefox ដែល​បច្ចុប្បន្ន​នេះអាចធ្វើបាន​ជាមួយនឹង Internet Explorer, Mozilla Firefox, Safari (Mac OS) , និង Google Chrome ។
ការ​ដំឡើង Xmarks Add-ons ជាមួយ Mozilla Firefox
បើក​កម្មវិធី Mozilla  ចូល Bookmarks menu  យក Get Bookmark Add-ons សូមមើលរូប X01

បន្ទាប់មកយើងនឹងបានដូចរូប X02

ចុចលើ Add to Firefox (​សម្រាប់ IE ឬ Safari សូម​ស្វែងរក file setup ដែល​មាន​ក្នុង CD ប្រចាំលេខនេះ) រួចចុចលើ Install Now នៅពេល install ចប់តំរួវ​ឱ្យ restart browser សូមចុចលើពាក្យ Restart Firefox

បន្ទាប់មកយើងឃើញដូចរូប X06 បង្ហាញ​នៅលើ​ផ្ទៃនៃ web browser សូមចុច​ក្នុង​ផ្ទៃនៃរូបនោះ

យើងនឹងបាន ​ផ្ទាំង Thank you for installing Xmarks! សូមចុច Next បន្ទាប់មក​តម្រូវ​ឱ្យ​មានការ​បង្កើត Account (ឥតមានគិតថ្លៃ) ត្រូវចុចលើ No: Create an account for me រួចចុច Next ដូចរូប X07

សូមបំពេញ​ព័ត៌មាន​ដែល​ទាក់ទងនឹង​ការ​បង្កើត account ដូច​ខាងក្រោម រួចចុច Next នឹងបានឃើញ​ផ្ទាំង successful រួចចុច Next

បន្ទាប់មក​តម្រូវ​ឱ្យ​មានការ login ដូចរូប X09

យើងនឹងបាន ​ផ្ទាំង Secure Password Sync អ្នកអាចយក Yes ឬ No អាស្រ័យ​ថាតើអ្នកចង់ save password នៃ website ដែល​បាន bookmarks ឬ​ក៏​អត់ ។ បន្តរពីនេះដោយការចុច Next Next  Next បន្ទាប់មកវានឹង copy bookmarks ដែល​មាន​ក្នុង browser ទៅកាន់ server របស់ Xmarks រួចចុច Finish
ការរក្សាទុក និង ទាញ bookmarks ជាមួយនឹង Xmarks 
នៅជ្រុងខាងស្ដាំក្រោម​បំផុត​នៃ browser អ្នកនឹងបានឃើញដូចរូប X10

បន្ទាប់ចុច ​ទៅលើ  យើងនឹងបានដូចរូប X11 ចូរបញ្ចូល username និង password រួចចុច​ទៅលើ Synchronize Now ពេលនោះ Xmarks នឹងទាញ bookmarks របស់អ្នក​ដែល​រក្សាទុក​ក្នុង Xmarks server មកកាន់ browser ហើយ Xmarks ក៏​ធ្វើការ upload bookmarks ថ្មីពី browser ទៅកាន់ server វិញផងដែរ ។

​បញ្ជាក់​ៈ រាល់ពេល​ដែល​អ្នកបាន bookmarks ថ្មី Xmarks នឹង synchronize ទៅកាន់ server ដោយស្វ័យប្រវត្តិ
ឥឡូវនេះអ្នកអាច share bookmarks ពីគ្នាទៅវិញទៅមកបានដោយងាយ និង មិនព្រួយ​ក្នុង​ការបាត់បង់​នូវ address websites សំខាន់​ៗ​ដែល​អ្នកបានរក្សាទុក ។

Leave a Reply