ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

តើ​មិត្ត​ទាំង​អស់​គ្នា​ធ្លាប់ Scan រូប​ភាព​ចាស់​ៗ ដែល​ឬ​ទេ​? ពេល​ដែល​យើង Scan រូប​ភាព​ពី​ម៉ា​ស៊ីន Scan ភាគ​ច្រើន​វា​នឹង​មាន​ស្នាម​អុច​ៗ​តូច​ៗ នៅ​លើ​រូប​ថត​របស់​យើង​។ ហើយ​ពេល​ខ្លះ​រូប​ថត​ដែល យើង​ថត ក៏​មាន​ស្នាម​អុចៗ​ដែរ? ស្នាម​អុច​ៗ​តូច​ៗ ទាំង​នោះ​ធ្វើ​ឲ្យ​រូប​ថត​របស់​យើង​មិន​ស្អាត ហើយ ជា​ពិសេស​នោះ ធ្វើ​ឲ្យ ផ្ទៃ​មុខ ឬ ស្បែក មើល​ទៅ​មិន​ស្អាត។ តែ​កុំ​បារម្ភ នៅ​ពេល​នេះ​អាយ​ធី​កូន​ខ្មែរ នឹង​បង្ហាញ​ពី​របៀប​ធ្វើ​ឲ្យ​រូបភាព​ទាំង​នោះ​លែង​មាន​ស្នាម​អុច​ៗ និង ធ្វើ​ឲ្យ​ផ្ទៃ​មុខ​មាន​ភាព​ហ្មត​ល្អ​។ យើង​មាន​វិធី​ជា​ច្រើន តែ​ពេល​នេះ​ពួក​យើង​លើក​យក​វិធី​មួយ ដោយ​ប្រើ Plug in មួយ​ដែល​មាន​ឈ្មោះ​ថា Neat Image។
១. មុន​ដំបូង​យើង​ត្រូវ​ដំលើង Neat Image ( ទាញ​យក Neat Image) ។
២. បន្ទាប់​មក​យើង​យក​រូប​ភាព​ដែល​មាន​ស្នាម​អុច​ៗ​នោះ ហើយ​ខាង​ក្រោម​នេះ​គឺ​ជាង​រូប​ភាព ដែល​យើង​ពួក​យើង​យក​មក​ធ្វើ​ការ​បង្ហាញ។

៣. បន្ទាប់​មក​ចូល​ទៅ​បើក plug in Neat Image ដែល​យើង​ទើប​តែ​តំលើង ដោយ​ចូល​ទៅ Filter → Neat Image → Reduce Noise

៤. បន្ទាប់​មក​ចូល​ទៅ Noise Filter Settings បន្ទាប់​មក​យើង​ធ្វើ​ការ​កែ​ប្រែ ផ្សេង​ៗ​ទៅ​តាម​ដែល​យើង ពេញ​ចិត្ត​ រួច​ចុច​លើ​

លទ្ធផល

សំគាល់:
ក្នុង​ករណី​ដែល​នៅ​សល់​ស្នាម​អុច​ៗ​មួយ​ចំនួន​នៅ​សល់ យើង​អាច​ប្រើ​ឧបករណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា Healing Brush Tools ដើម្បី​ចាប់​យក​កន្លែង​ល្អ​(ចុច Alt ឲ្យជាប់ រួចចុច Mouse ឆ្វេង​លើ​កន្លែង​ដែល​ល្អ) ទៅ​បាញ់​ពី​លើ​កន្លែង​ដែល​មាន​ស្នាម​អុចៗ​។

Leave a Reply