ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

Dell កាលពីពេលថ្មីៗនេះបានធ្វើការឧទ្ទេសនាមបង្ហាញវត្តមានជាផ្លូវការនូវផលិតផលកុំព្យូទ័រ
លើតុ (Destop) ដែលជាសមិទ្ធិផលថ្មីស្រឡាងនិងមានដំណើរការកាន់តែខ្លាំងមួយទៀតសំរាប់
ពួក Gamer ដែលជាកម្មសិទ្ធិរបស់យីហោរ Alienware មានឈ្មោះថា Aurora R4។ ជាមួយនឹង
Processor Six-Core ,RAM ប្រភេទ DDR3 Quad Channel និងមានតំលៃចាប់ពី ២១៩៩ដុល្លា
អាមេរិកឡើងទៅ, Aurora R4 គឺជាកុំព្យូទ័រសំរាប់លេង game ដ៏ទំនើបនិងលំដាប់ខ្ពស់បំផុត
របស់ Alienware នៅក្នុងយុគសម័យបច្ចុប្បន្ននេះ។

កុំព្យូទ័រប្រើប្រាស់នូវ Processor ជំនាន់ទី២ របស់ Intel Core i7-3000 six-core ,chipset X79
Express, RAM ប្រភេទ DDR3 ៤ Channel ។ Aurora R4 មានជំរើសពីរលើ Chip ក្រាហ្វិក គឺ
អាចបង្ហាញជា multi-display រឺក៏ រូបសណ្ឋានជា 3D និងរាល់ Card ក្រាហ្វិករបស់​ Aurora សុទ្ធ
តែប្រើប្រាស់ GDDR5 memory ទាំងអស់។ ចំពោះការរចនាវិញក៏បង្ហាញយ៉ាងច្បាស់ពីម៉ាកយី
ហោរ Alienware ផងដែរគឺពណ៌ខ្មៅរលើបលើផ្ទៃទាំងមូលរបស់ case ម៉ាស៊ីន និងអំពូលភ្លើង
LED ពណ៌ក្រហមដែលបំពាក់នៅផ្នែកខាងមុខរបស់ case ។

Aurora R4 មានកន្លែងសំរាប់ដាក់ Hard Drive ចំនួនបួនថត និងទៅតាមជំរើស HDD រឺក៏ SSD
មានល្បឿនលឿន, មានសមត្ថភាពអាចបង្ហាញនៅលើអេក្រង់ច្រើន។ Alienware Aurora R4
ចាប់ផ្តើមលក់ហើយនៅពេលនេះនៅហាងលក់ផលិតផលរបស់ Dell ក្នុងតំលៃ ២១៩៩ដុល្លា
អាមេរិកក្នុងមួយគ្រឿង។

រូបសណ្ឋានលំអិតរបស់ Alienware Aurora R4៖
-Processor ប្រភេទ Intel 3000 Series Core i7 six-core
-Chipset X79 Express ជំនួយ overclocking
-ជំរើសផ្សេងៗលើ GPU (ទោល រឺ គូរ)៖
-១GB GDDR5 AMD Radeon HD 68702
-២GB GDDR5 AMD Radeon HD 69502
-១,២៥GB GDDR5 NVIDIA GeForce GTX 560 Ti2
-១,៥GB GDDR5 NVIDIA GeForce GTX 5802
-២ Card ១GB GDDR5 AMD Radeon HD 6870 – AMD CrossFireX2
-២ Card ២GB GDDR5 AMD Radeon HD 6950 – AMD CrossFireX2
-RAM DDR3 ៤ Channel (Quad channel) ៨GB រឺ ១៦GB 1600Mhz
-ជំរើស HDD 7200rpm ឡើងដល់ ២TB រឺ SSD ២៥៦GB រឺ SSD ៥១២GB
-ទំងន់ ២០,៤គីឡូក្រាម៕




Leave a Reply