ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

​នៅពេល​ដែល​លោកអ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ រយៈពេល​ច្រើន​ម៉ោង ឬ ដំណើរ​ការ​កម្មវិធី​ច្រើន​ពេក ធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរយឺត ។ មានអ្នកខ្លះបាន​សម្រេច​ចិត្ត Restart កុំព្យូទ័រ​ឡើងវិញ ដើម្បី​ដោះស្រាយបញ្ហានេះ ។ ប៉ុន្តែ​ការដោះស្រាយដោយរបៀបនេះគឺខាតពេលវេលា​ច្រើន​ណាស់ ។ ដើម្បី​ដោះស្រាយបញ្ហានេះ ខ្ញុំសូមលើកយកគន្លឺះមួយដ៏សាមញ្ញ​បំផុត ។
ជាដំបូងត្រូវ​បង្កើត Shortcut មួយ ដោយចុច mouse ខាងស្ដាំ​នៅលើ​កន្លែងទំនេរនៃ Desktop ហើយយក New => Shortcut

បន្ទាប់មកសូមវាយអក្សរ  %windir%\system32\rundll32.exe advapi32.dll,ProcessIdleTasks
ចូលទៅ​ក្នុង​ប្រអប់ Type the location of the item ហើយចុច Next

បន្ទាប់មកសូម​ឲ្យ​ឈ្មោះ​វាថា Clear Memory និងចុង​បញ្ចប់ ចុច Finish

​នៅពេល​នេះ​លោកអ្នក​អាចសម្អាត Memory របស់​លោកអ្នក​នៅពេល​ដែល​កុំព្យូទ័រ​ដំណើរ​ការយឺតដោយ​គ្រាន់តែ​ចុចលើ Shortcut នេះជាការស្រេច ។
​បញ្ជាក់​៖
វិធីនេះមានប្រ​សិទ្ធិ​ភាព​ប្រសិនបើ​លោកអ្នក​ប្រើ​កុំព្យូទ័រ​របស់ពេល​ច្រើន​ម៉ោង ហើយមានអារម្មណ៍ថា​កុំព្យូទ័រ​មានសភាពយឺតជាង

Leave a Reply