ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

មីលីនណា, ហ្វីលីពីនៈ ប្រតិទិនរបស់ជនជាតិម៉ាយាន បានធ្វើការទស្សន៏ទាយ អំពីពិភពលោក ដោយបាននិយាយថា ពិភពលោក នឹងត្រូវបញ្ចប់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១២ ខាងមុខ។ តើនេះជាការពិតឬ?
ជាការពិតណាស់ ដូចដែលយើងបានដឹងហើយថា ពិភពលោកនឹងបញ្ចប់នៅកាលបរិច្ឆេទនេះ ក៏ប៉ុន្តែវាមិនមែនជាថ្ងៃបញ្ចប់ នៃពិភពលោករបស់យើងទាំងមូលឡើយ។ អ្នកវិទ្យាសាស្ត្រ Jaime Licauco បាននិយាយថា ៖ “ខ្ញុំមានការស្ទាក់ស្ទើរ ក្នុងការសសេរអត្ថបទមួយនេះ ពីព្រោះខ្ញុំមិនចង់ឲ្យមហាជនទូទៅ មានការភ័យភិតឡើយ ក៏ប៉ុន្តែខ្ញុំត្រូវតែធ្វើ ដែលនេះជាតួនាទីរបស់ ខ្ញុំ។”
លោកក៏បានបន្តទៀតថា៖ “អត្ថបទមួយនេះចាប់ផ្តើមសសេរឡើង នៅពេលដែលខ្ញុំធ្វើដំណើរ ពីប្រទេសហ្វីលីពីន ទៅកាន់ប្រទេសប៉ូឡូញវិញ ដោយខ្ញុំបានឃើញ សៀវភៅធំពីរក្បាល នៅអាកាសយានដ្ឋានអេមស្តើដេម នៃប្រទេសហូឡង់ ដែលមានចំនងជើងថា “ពេលបញ្ចប់ ឬ The End of Time ” ដែលនិពន្ធដោយលោក Adrian Gilbert ដោយផ្អែកទៅលើការទស្សន៏ទាយ និងស្រាវជ្រាវរបស់ជនជាតិ ម៉ាយ៉ាន។ ”
អារយ្យធម៌អាថ៌កំបាំងរបស់ជនជាតិម៉ាយ៉ាន បានរីកលូតលាស់ឡើងនៅក្នុងប្រទេសអាមេរិកមេសូ បន្ទាប់មកក៏ត្រូវបានរលាយសាបសូន្យ ដោយមិនបានដឹងពីមូលហេតុ នៃការបាត់បង់នេះឡើយ។ មួយវិញទៀត ពួកគេបានបន្សល់ទុកនូវប្រាង្គប្រាសាទ ដ៏អស្ចារ្យជាច្រើន ប្រាសាទពីរ៉ាមីត និងវិមានជាមួយនឹងសិលាចារឹកប្លែកៗ ជាច្រើនទៀត។
លោកក៏បាននិយាយទៀតថាៈ “ជនជាតិមាយ៉ានតែងតែសណ្តំចិត្តខ្ញុំ។” ជាមួយគ្នានេះដែរ ប្រតិទិនដ៏អស្ចារ្យដែលពួកគេបានបន្សល់ទុក បានបង្ហាញអំពីចលនា យ៉ាងជាក់លាក់នៃភព និងតារាទាំងអស់ ដោយមិនចាំបាច់ប្រើប្រាស់ឧបករណ៏អ្វីឡើយ។ វាបានពណ៌នាអំពីគន្លងនៃផែនដី ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ៣១១៤ មុនគ្រឹះសករាជ រហូតទៅដល់ថ្ងៃទី២១ ខែធ្នូឆ្នាំ ២០១២។ យោងទៅតាម “ប្រតិទិនរបស់ជនជាតិម៉ាយ៉ាន” បានឲ្យដឹងថា ឆ្នាំ ២០១២ នឹងនាំមក នូវការបញ្ចប់ នៃពិភពលោកទាំងមូល។
ជាមួយគ្នានេះដែរ នៅក្នុងខ្សែភាពយន្តហូលីវ៉ូដ ដែលមានចំណងជើងថា “២០១២” បានបង្ហាញយ៉ាងច្បាស់នូវរាល់បញ្ហា ដែលបានកើតមាននៅលើភពផែនដីបច្ចុប្បន្ន ដែលជាក់ស្តែងមានការ ប្រែប្រួលនៃអាកាសធាតុ និងការកើនឡើងនៃកំដៅផែនដី ដែលបញ្ហាទាំងអស់នេះកើតមាន ឡើងដោយសារតែ ការរីកចំរើននៃបច្ចេកវិទ្យា ទំនើបៗទៅលើភពផែនដី។
ការទស្សន៏ទាយអំពីការបញ្ចប់នៃពិភពលោកនេះ គ្មានអ្វីដែលថ្មីឡើយ ដោយសារតែកាលពីលើកមុន ធ្លាប់មានអ្នកវិទ្យាសាស្រ្តមួយរូប ដែលមានឈ្មោះថា ហ្សេកឃឺ បានជឿជាក់ថា ពិភពលោកទាំងមូលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ១៧៩២។ ចំនែកឯអ្នកខ្លះទៀតបានអះអាងថា ពិភពលោកនឹងអាចត្រូវបញ្ចប់ក្នុងអំឡុងពីឆ្នាំ ១៩១៤ ទៅ ១៩៩៤។
ផ្ទុយទៅវិញ អ្វីដែលពួកគេបានអះអាងទាំងនេះ មិនទាន់បានកើតឡើងនៅឡើយនោះទេ។ ជាមួយគ្នានេះដែរ សំរាប់ជនជាតិហ្វីលីពីន ពួកគេបានជឿជាក់ថា ពិភពលោកទាំងមូល នឹងបញ្ចប់នៅថ្ងៃទី៣១ខែ ឆ្នូ ឆ្នាំ ១៩៩៩។ នៅពេលនោះផងពួកគេ ក៏បានធ្វើការត្រៀមខ្លួនដើម្បី រង់ចាំថ្ងៃនោះមកដល់ ក៏ប៉ុន្តែវាមិនដែលកើត ឡើងសោះ។
ជាមួយនឹងការព្យាករណ៏ខុសទាំងអស់នេះ ហេតុអ្វីបានជាការទស្សន៏ទាយរបស់ប្រតិទិនរបស់ ជនជាតិម៉ាយ៉ាន កំពុងតែទាក់ទាញ ចំណាប់អារម្មណ៏របស់សហគមន៏ អ្នកវិទ្យាសាស្រ្តទៅវិញ? តើវាមានភាពខុសប្លែកពីគ្នាមែនទេ? ចំលើយរបស់សំនួរនេះ គឺពិតមែនហើយ បើយោងទៅ តាមអ្នកជំនាញខាងផ្នែកវិទ្យាសាស្រ្តជាច្រើនរូប។ លោក ចន មេយើ ជេនខីនស៍ បាននិយាយថា ពូជពង្សវង្សត្រកូលរបស់ជនជាតិម៉ាយ៉ាន បានត្រឡប់ទៅមើលនៅ២០០០ឆ្នាំមុន។
លោកបានធ្វើការតវ៉ាថា ជនជាតិម៉ាយ៉ានបុរាណ បានកំណត់សញ្ញាអំពីគន្លងនៃអវកាសដែល មានអាយុកាល ២៦០០០ឆ្នាំ ដែលត្រូវបានគេហៅថា ការកើតមុននៃអយនកាល ដែលជាកាលក្នុងរដូវដែលមានវេលាថ្ងៃនឹងយប់ស្មើគ្នា គឺនៅថ្ងៃទី២១ ឬ២២ មិនា និង ថ្ងៃ ២២ ឬ២៣ ខែកញ្ញា។
កាលបរិច្ឆេទដែលត្រូវបញ្ចប់នៅក្នុងឆ្នាំ២០១២នេះ កើតឡើងព្រមគ្នាជាមួយនឹង “ព្រឹត្តិការណ៏ នៃការតំរៀបជួរគ្នានៃផ្កាយទំាងអស់” ដែលអ្នកយានអវកាសសម័យទំនើបបានស្រាវជ្រាវ ឃើញថានឹងមាន។ នៅក្នុងសៀវភៅដែលត្រូវបានសសេរឡើងដោយ លោក Adrian Gilbert “The End of Time” បាននិយាយថា “យប់ថ្ងៃទី២១ និង ២២ ខែធ្នូ ឆ្នាំ ២០១២មិនត្រឹមតែជា យប់ដែលមានរយៈពេលវែងជាងគេនោះទេ ប៉ុន្តែវាក៏អាចជាការតំរៀបជួរគ្នានៃផ្កាយ។”
ការតំរៀបជួរគ្នានៃផ្កាយនេះ បញ្ជាក់អំពី “ចលនាយឺតៗនៃអ័ក្ស” ។ មួយវិញអយនកាល គឺជាពេលដែលព្រះអាទិត្យធ្វើការឆ្លងកាត់ ខ្សែអេក្ខាទ័រ ដែលថ្ងៃ នឹងយប់មានរយៈពេលស្មើគ្នា។

Photo by DAP-News

Leave a Reply