ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html



ដាក់លេខសម្ងាត់លើឯកសារជាមួយ WinRAR
គ្រប់ឯកសារនានា របស់​លោកអ្នក​គឺពិតជាមានសារៈ​សំខាន់​ណាស់ ហើយអ្នក​ក៏​តែងតែចង់​ការពារ​នូវ​រាល់ព័ត៌មានទាំងឡាយនៅ​ក្នុង​ឯកសារ​ទាំងនោះ​ ជាសម្ងាត់ដែរ ។ ពិសេស​នៅពេល​ដែល​អ្នកចង់ផ្ញើឯកសារតាមរយៈប្រព័ន្ធ Network ឬ តាមប្រព័ន្ធ Internet អ្នកអាចប្រឈមមុខជាមួយនឹងការលួចឯកសារពី Hacker ។ ដូចនេះ ដើម្បី​បន្ថែម​នូវ​កម្រិត​ការពារ​ឯកសារ​ឲ្យ​កាន់តែមាន​នូវ​ សុវត្ថិភាពជាងមុនបាន អ្នកដាក់លេខសម្ងាត់​ទៅលើ​ឯកសារ​របស់អ្នក​ដោយ​ប្រើ​ប្រាស់​កម្មវិធី WinRAR ឬ 7zip បាន ។
WinRAR និង 7zip គឺជា​កម្មវិធី​មួយ​ប្រើ​សម្រាប់​បន្ថយ​ទំហំ ឯកសារទៅជា file ប្រភេទ​ជា *.zip, *.rar, និង *.7z អ្វី​ដែល​ពិសេសនោះគឺអ្នកអាចដាក់លេខសម្ងាត់ (Password) ទៅលើ file ទាំងនោះ​បានថែមទៀត ។

Leave a Reply