ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html


ការ​ប្រើ​ប្រាស់​ទូរសព្ទ័​ល្អ​គឺ​ត្រូវ​តែ​មាន​កម្ម​វិធី​ដែល​ល្អ​ដូច​ គ្នា​ទើប​សាក​សម​ជា​មួយ​និង​គ្នា។ដូច​នេះ​យើង​និង​ធ្វើ​ការ​ប្រកាស​មួយ​ដែល​ និយាយ​ពី​កម្ម​វិធី​ល្អ​សំរាប់ ​Androidព្រោះ​វា​តែង​តែ​មាន​ការ​វិវត្ត​យ៉ាង​រហ័ស​ចំពោះ​កម្ម​វិធី​របស់ Android ។សូម​រីក​រាយ​ជា​មួយ​កម្ម​វិធី​ទាំង ១៦ ខាង​ក្រោម​នេះ៖
APNDroid

ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់ Limited 3G ក្នុង​ការ​ប្រើ​ប្រព័ន្ធ Internet។អ្នក​ប្រហែល​ជា​មិន​ចង់​ភា្ជប់​វា​គ្រប់ ពេល​វេលា​នោះ​ទេ។ដូច​នេះ​កម្ម​វិធី​នេះ​និង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។គឺ ​វា​និង​ធ្វើ​ការ​បង្ហាញ​នៅ លើ Home Screen របស់​អ្នក​ដែល​មាន​ជម្រើស​ On/Off ហើយ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ថាម​ពល ថ្ម​ផង​ដែរ។

Evernote

អ្នក​អាច​ធ្វើ​ការ​កត់​ចំណាំ​ជា​មួយ​កម្ម​វិធី​នេះ​បាន វា​មាន​សំរាប់ Mac , PC , iPhone ហើយ​និង Adroid វា ​អាច​ជួយ​អោយ​យើង​កត់​ចំណាំ​បាន​គ្រប់​ទី​កន្លែង។



Google Music

Google Music គឺ​ជា​សេវា​កម្ម​មួយ​ដែល​អាច​ផ្ទុក​លើស​ពី ២០០០០ចំរៀង​នៅ​ក្នុង cloud នេះ​បាន។ ដូច​នេះ​កម្ម​វិធី Google Music អាច​អនុញ្ញាត​អោយ​យើង​ស្តាប់​ចំរៀង​ទាំង​នោះ​បាន​នៅ​លើ Adroid។


Winamp

កម្ម​វីធី​ដែល​មាន​ស្រាប់​គឺ​វា​ល្អ ប៉ុន្តែ Winamp គឺ​ជា​ជំរើស​មួយ​ដ៏​ល្អ​ក្នុង​ការ​លេង​តន្រ្តី។វា​អាច​បង្កើត​នូវ បញ្ជី​តន្រ្តី​ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​លេង​វា ហើយ​ក៏​អាច​អោយ​យើង​ធ្វើ​ការ​ផ្លាស់​ប្តូរ​តន្ត្រី​ជា មួយ​និង Winamp នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បាន​ដែរ។

Nimbuzz

វា​ជា​កម្ម​វិធី​ដែល​អាច​ដំណើរ​ការ​បាន​គ្រប់​កម្ម​វិធី IM ដែល​ផ្តល់​នូវ​ការ​លិច​ឡើង​នូវ notifications យ៉ាង​ល្អ។



SwitfKey X

វា​ជា​កម្ម​វិធី​មួយ​ដែល​អាច​ចង​ចាំ​នូវ​ពាក្យ​ដែល​យើង​បាន​វាយ​ពី​មុន​ ដូច​ជា ឈ្មោះ អាស័យ​ដ្ឋាន email ជា​ដើម។ហើយ​វា​អាច​និង​ដឹង​ថា​យើង​ចង​វាយ​ពាក្យ​អ្វី។


RockPlayer

វា​ជា​កម្ម​វិធី​ចាក់​តន្ត្រី​មួយ​ដែល​អាច​លេង​បាន​ច្រើន​ទំរង់​ដូច​លេង​នៅ​ក្នុង​កុំព្យូទ័រ​ផត​ដែរ។



RingDroid

វា​ជា​កម្ម​វីធី​សំរាប់​បង្កើត Ringtone ដោយ​ខ្លួន​ឯង។គឺ​វា​កាត់​យក​តែ​ផ្នែក​ណា​ដែល​យើង​ចូល​ចិត្ត​តែ ប៉ុណ្ណោះ​ពី​ភ្លេង​ទាំង​មូល។



Photoshop Express

វា​ជា​កម្ម​វីធី​ដែល​អាច​អោយ​យើង​ធ្វើ​ការ​កែ​ប្រែ​រូបភាព​របស់​យើង​អោយ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​ឡើង។



Kindle

kindle គឺ​ជា​អ្នក​អាន ebook ដ៏​ល្អ​មួយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន Android អ្នក​មិន​ចំ​បាច់​ទិញ kindle នោះ​ទេ។អ្នក​គ្រាន់​តែ​ដំឡើងកម្ម​វិធី kindle នេះ​ក្នុង Adroid របស់​អ្នក​ជា​ការ​ស្រេច។


Aldiko

វា​ជា​កម្ម​វិធី​ដូច​ជា kindlle ប៉ុន្តែ​ចំនុច​ពិ​សេស​របស់​វា​គឺ វា​អាច​បញ្ចូល ebook (.pdf និង .epub) ពី SD cardបាន។ កម្ម​វិធី​នេះ​អាច​អោយ​យើង​ដាក់ ebookបាន​រាប់​ពាន់​កញ្ចប់។



AVG Anti Virus

វា​ជា​កម្ម​វិធី​មួយ​ដែល​អាច​ការពារ​ទូរសព្ទ័​របស់​អ្នក​ពី​មេរោគ​បាន។



Es File Explorer

វា​ជា​កម្ម​វិធី​មួយ​ប្រើ​ដូច​ជា Flash drive ដែល​អាច​អោយ​អ្នក​ផ្ទុក ឯក​សារ​របស់​អ្នក​បាន។



Lightbox

វា​កម្ម​វិធី​ដ៏ល្អ​មួយ​សំរាប់​ការ​រៀប​ចំ​រូប​ថត​អោយ​មាន​របៀប។




AirDroid

វា​ជា​កម្ម​វិធី​ដែល​អាច​អោយ​អ្នក​ស្វែង​រក file នៅ​ក្នុង Adroid របស់​អ្នក​បាន។



HD Widgets

វា​ជា​កម្ម​វិធី​មួយ​ដែល​អាច​ធ្វើ​អោយ Home Screen របស់​អ្នក​មាន​ភាព​ស្រស់​ស្អាត។

Leave a Reply