ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

ថ្ងៃ​នេះ​ខ្ញុំ​ទើប​តែបាន​​ដឹង​អំពី​​ វិធី​ សាស្រ្ត​ខ្លះៗ​តិច​តួច​ក្នុង​​​​ការ​ភ្ជាប់​អ៊ីន​ធ័រណិត​ ដោយ​ប្រើ​ប្រាស់​ស៊ីម​កាត​គ្រប់​ប្រព័ន្ធ​ជា​មួយ​ម៉ូឌឹម​គ្រប់​ប្រភេទ​ដោយ​ ពុំ​ចាំ​បាច់​យក​ម៉ូឌឹម​នោះ​ទៅ​ដោះ​លេខ​កូដ​នោះ​ឡើយ ។ វិធីនេះ​សាមញ្ញ​បំផុត​ ពុំ​ចាំ​បាច់​ព្យាយាម​ដោះ​លេខ​កូដ​នាំ​តែ​ខាត​បង​ថវិកា ​និង​ចំណាយ​​ពេល​វេលា​នោះ​ទេ សូម​អនុវត្ត​ន៍​តាម​វិធី​សាស្រ្ត​ដ៏​ងាយ​ស្រួល​ខាង​ក្រោម​នេះ ។
1. បញ្ចូល​ស៊ីម​កាត​ទៅ​ក្នុង​ម៉ូឌឹម (ម៉ូឌឹម​ដែល​ពុំ​ទាន់​បាន​ដោះ​លេខ​កូដ) គ្រប់​ប្រភេទ ។
2. ពេល​នោះ​ម៉ូឌឹម​នឹង​បង្ហាញ​ថា invalid SIM តែ​មិន​អី​ទេ​សូម​ចុច ignore ហើយ​បិទ​កម្ម​វិធី​របស់​​ម៉ូឌឹម​នោះ ។
3. ចាប់​ផ្តើម​ដំណើរ​ការ​កម្មវិធី NOKIA PC (បើ​មិន​ទាន់​មាន​កម្មវិធី​ NOKIA PC Suite ទេ សូមចុច​ទីនេះ
4. ចូលទៅកាន់ Nokia pc suite connect to internet option ។
5. បន្ទាប់​មក​ចូល​ទៅកាន់ Configure ហើយ​ជ្រើសរើស data card modem របស់​អ្នក ហើយ​ចាប់​ផ្តើម​ Connect វា​ដូច​ជា​ពេល​ដែល​យើង​ភ្ជាប់​អ៊ីនធ័រ​ក្នុង​ទូរស័ព្ទ​ដោយ​ប្រើ​ប្រាស់ PC suite ដូច្នេះ​ដែរ ។
6. បន្ទាប់​ពី​បញ្ចប់​ការ​កំណត់​ហើយ​សូម​ធ្វើ​ការ​ភ្ជាប់​អ៊ីន​​ធ័រណិត​​តាម​ រយៈ PC suite វិញ ។ វា​ន័យ​ថា​ប្រើម៉ូឌឹម​សម្រាប់​ប្រើស៊ីមកាត់ (ចំពោះអ្នកអត់​ទូរស័ព្ទ) ដោយ​ប្រើ​ PC suite ជា​អ្នក​ភ្ជាប់​អ៊ីនធ័រ​ណិតជំនួស​ឱ្យ​ម៉ូឌឹម​ទាំង​អស់​នោះ ។
បញ្ជាក់៖ វិធីសាស្រ្ត​នេះដំណើរ​ការ​ ១០០០ភាគរយ ចំពោះ​គ្រប់​ម៉ូឌឹម​ទាំងអស់ !!!

Leave a Reply