ដូច្នេះដើម្បីសុវត្ថិភាពនៅពេលដែលលោកអ្នកចូលទៅបើក
មើលវ៉ិបសាយណាមួយដែលលោកអ្នកមិនដែលស្គាល់ ឬគិតថាចម្លែក
គួរតែប្រើកម្មវិធីណាដើម្បីស្វែងរកថា តើគេហទំព័រនោះអាចមានមេរោគបង្កប់ឬ
ក៏អត់។ តែពេលនេះ ខេធី៤២ សូមលើកយកវ៉ិបសាយមួយមកបង្ហាញ ដែលវាអាចជាជំនួយដល់លោកអ្នក មុននឹងទៅបើកមើលវ៉ិបសាយណាដែលមិនធ្លាប់ស្គាល់។
អ្វីដែល ខេធី៤២ ចង់និយាយនោះគឺ URL Void
URL Void ជាគេហទំព័រមួយដែលផ្ដល់សេវាកម្មសម្រាប់សម្អាតវ៉ិបសាយណាដែលមានមេរោគលុកលុយ។
ចឹងទាក់ទងនឹងបញ្ហាខាងលើ មុននឹងលោកអ្នកបើកវ៉ិបសាយណាដែលលោកអ្នកមិនបានស្គាល់
សូមចូលទៅប្រើ URL Void ជាមុនសិន ដើម្បីសុវត្ថិភាពដល់លោកអ្នក
និងកុំព្យួទ័ររបស់លោកអ្នក។
សូមចូលទៅកាន់ ចុចទីនេះ!
ត្រង់ប្រអប់ Insert domain or subdomain to check: វាយឈ្មោះវ៉ិបសាយដែលលោកអ្នកត្រូវសម្អាត រួចប៊ូតុង Scan Now
ពេលនោះលោកអ្នកនឹងឃើញលទ្ធផល
Categories:
ព័ត៌មានពីបច្ចេកវិទ្យា