ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html
Showing posts with label ព័ត៌មានពីបច្ចេកវិទ្យា. Show all posts
Showing posts with label ព័ត៌មានពីបច្ចេកវិទ្យា. Show all posts

ថ្ងៃ​នេះ​ខ្ញុំ​ទើប​តែបាន​​ដឹង​អំពី​​ វិធី​ សាស្រ្ត​ខ្លះៗ​តិច​តួច​ក្នុង​​​​ការ​ភ្ជាប់​អ៊ីន​ធ័រណិត​ ដោយ​ប្រើ​ប្រាស់​ស៊ីម​កាត​គ្រប់​ប្រព័ន្ធ​ជា​មួយ​ម៉ូឌឹម​គ្រប់​ប្រភេទ​ដោយ​ ពុំ​ចាំ​បាច់​យក​ម៉ូឌឹម​នោះ​ទៅ​ដោះ​លេខ​កូដ​នោះ​ឡើយ ។ វិធីនេះ​សាមញ្ញ​បំផុត​ ពុំ​ចាំ​បាច់​ព្យាយាម​ដោះ​លេខ​កូដ​នាំ​តែ​ខាត​បង​ថវិកា ​និង​ចំណាយ​​ពេល​វេលា​នោះ​ទេ សូម​អនុវត្ត​ន៍​តាម​វិធី​សាស្រ្ត​ដ៏​ងាយ​ស្រួល​ខាង​ក្រោម​នេះ ។
1. បញ្ចូល​ស៊ីម​កាត​ទៅ​ក្នុង​ម៉ូឌឹម (ម៉ូឌឹម​ដែល​ពុំ​ទាន់​បាន​ដោះ​លេខ​កូដ) គ្រប់​ប្រភេទ ។
2. ពេល​នោះ​ម៉ូឌឹម​នឹង​បង្ហាញ​ថា invalid SIM តែ​មិន​អី​ទេ​សូម​ចុច ignore ហើយ​បិទ​កម្ម​វិធី​របស់​​ម៉ូឌឹម​នោះ ។
3. ចាប់​ផ្តើម​ដំណើរ​ការ​កម្មវិធី NOKIA PC (បើ​មិន​ទាន់​មាន​កម្មវិធី​ NOKIA PC Suite ទេ សូមចុច​ទីនេះ
4. ចូលទៅកាន់ Nokia pc suite connect to internet option ។
5. បន្ទាប់​មក​ចូល​ទៅកាន់ Configure ហើយ​ជ្រើសរើស data card modem របស់​អ្នក ហើយ​ចាប់​ផ្តើម​ Connect វា​ដូច​ជា​ពេល​ដែល​យើង​ភ្ជាប់​អ៊ីនធ័រ​ក្នុង​ទូរស័ព្ទ​ដោយ​ប្រើ​ប្រាស់ PC suite ដូច្នេះ​ដែរ ។
6. បន្ទាប់​ពី​បញ្ចប់​ការ​កំណត់​ហើយ​សូម​ធ្វើ​ការ​ភ្ជាប់​អ៊ីន​​ធ័រណិត​​តាម​ រយៈ PC suite វិញ ។ វា​ន័យ​ថា​ប្រើម៉ូឌឹម​សម្រាប់​ប្រើស៊ីមកាត់ (ចំពោះអ្នកអត់​ទូរស័ព្ទ) ដោយ​ប្រើ​ PC suite ជា​អ្នក​ភ្ជាប់​អ៊ីនធ័រ​ណិតជំនួស​ឱ្យ​ម៉ូឌឹម​ទាំង​អស់​នោះ ។
បញ្ជាក់៖ វិធីសាស្រ្ត​នេះដំណើរ​ការ​ ១០០០ភាគរយ ចំពោះ​គ្រប់​ម៉ូឌឹម​ទាំងអស់ !!!
Read More …


សព្វ​ថ្ងៃ​នេះ​យើង​ឃើញ​ថា​បង​ប្អូន​យើង​មាន​ការ​បង្កើត​ប្លុក​ផ្ទាល់​ ខ្លួន​ជា​ច្រើន គួរ​ឲ្យ​កត់​សំគាល់​។ ក្នុង​នោះ​ប្លុកស្ពត ក៏​កំពុង​តែ​មាន​ការ​ពេញ​និយម​ពី​សំណាក់​បង​ប្អូន​របស់​យើង​ដែរ ព្រោះ​វា​អាច​ផ្តល់ លទ្ធភាព​ច្រើន​ឲ្យ​យើង ដូច​ជា​អាច​ប្រើ​កូដ JavaScript និង ជា​ពិសេស​ទៀត​នោះ​គឺ អាច​អាប់​ឡូដ Template ថ្មី​ទៀត​ផង។ នៅ​ពេល​នេះ អាយធីកូនខ្មែរ នឹង​បង្ហាញ​ពី​គេហ​ទំព័រ​ដែល​មាន Template Blogspot ស្អាត​ៗ​ជា​ច្រើន ដែល​អាច​ឲ្យ​យើង​អាច​ជ្រើស​រើស​ទៅ​តាម​ដែល​យើង​ចង់​បាន​។
១. Premium Blogger Templates
២. BTemplates
៣. Blog Template 4u
៤. Zoom Template
៥. Deluxe Templates
៦. Best Theme
៧. Blogger Themes
៨. Blogcrowds
៩. Themecraft
១០. Blogger Templates Free
១១. AllBlogTools
១២. Blogger Styles
១៣. Blogger Template Place
១៤. Blogger Theme
១៥. Dhe Template
១៦. Templates Block
១៧. AnshulDudeja.com
១៨. Our Blogger Templates
១៩. Chicablogger
២០. Buy My Themes
២១. Splashy Templates
២២. Xml Blogger Templates
២៣.​ Lovely Templates
Read More …

Windows 8 ជា​ជំនាន់​ថ្មីរបស់ Microsoft ហើយ​ក្រុមហ៊ុន​ក៏​បានផ្លាស់ប្តូរ Style ដែល​មានភាពប្លែកពី Windows 7 យ៉ាង​ខ្លាំង រូប​ខាងក្រោម​នេះជា​ផ្ទាំង​ដែល​ផ្ទុក​នូវ Program ទាំងអស់​នៅ​ក្នុង Windows របស់អ្នក​

នេះជា Start Menu របស់ Windows 8

នៅ​ក្នុង​ចំណុចនេះដែរយើងនឹង​ធ្វើការ​ផ្លាស់ Style នោះមកជា Style របស់ Windows 7 វិញម្តង ។  ជាដំបូងអ្នកត្រូវចូល Regedit  ដោយចុច Key windows+R ដើម្បី​ចូល Run បន្ទាប់មកវាយពាក្យ Regedit រួចចូលទៅកាន់ទីតាំង HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer.បន្ទាប់មក Double Click នៅលើ RPEnabled វានឹងបើក​ផ្ទាំង​មួយទៀតមក

ខាងក្រោម​នេះជា​ផ្ទាំង​បន្ទាប់ពីអ្នកបាន Double Click នៅលើ RPEnabled រួចប្តូរតម្លៃត្រង់ Value Data ទៅ ០ វិញ ។ ធ្វើដូចនេះអ្នកនឹងបាន Style ជា Windows 7 វិញហើយ ។
នេះជា Style Windows 7 បន្ទាប់ពីអ្នកបានដូរ Regedit ខាងលើ ។
*** អត្ថបទនេះដកស្រង់ពីទស្សនាវដ្ដីអាន លេខ៣២ សម្រាប់ខែវិច្ឆិកា ឆ្នាំ​២០១១
Read More …


នៅពេលដែលលោកអ្នកបើកគេហទំព័រណាមួយ លោកអ្នកមិនបានដឹងថា តើគេហទំព័រនោះអាចមានមេរោគឆ្លងចូលមកក្នុងកុំព្យួទ័ររបស់លោក ឬក៏អត់នោះទេ? ព្រោះថាវ៉ិបសាយខ្លះបានបង្កប់មេរោគមកជាមួយ តើគេបង្កប់មេរោគមកធ្វើអី?​ ដើម្បីលួចយក user name ឬ password នៅពេលដែលលោកអ្នកឡុកចូលអ្វីមួយដូចជាៈ គណនីនៅក្នុងធនាគារ, បណ្ដាញសង្គមហ្វែកប៊ុក, សារអេឡិចត្រូនិច …។
ដូច្នេះដើម្បីសុវត្ថិភាពនៅពេលដែលលោកអ្នកចូលទៅបើក មើលវ៉ិបសាយណាមួយដែលលោកអ្នកមិនដែលស្គាល់ ឬគិតថាចម្លែក គួរតែប្រើកម្មវិធីណាដើម្បីស្វែងរកថា តើគេហទំព័រនោះអាចមានមេរោគបង្កប់ឬ ក៏អត់។ តែពេលនេះ ខេធី៤២ សូមលើកយកវ៉ិបសាយមួយមកបង្ហាញ ដែលវាអាចជាជំនួយដល់លោកអ្នក មុននឹងទៅបើកមើលវ៉ិបសាយណាដែលមិនធ្លាប់ស្គាល់។
អ្វីដែល ខេធី៤២ ចង់និយាយនោះគឺ URL Void
URL Void ជាគេហទំព័រមួយដែលផ្ដល់សេវាកម្មសម្រាប់សម្អាតវ៉ិបសាយណាដែលមានមេរោគលុកលុយ។ ចឹងទាក់ទងនឹងបញ្ហាខាងលើ មុននឹងលោកអ្នកបើកវ៉ិបសាយណាដែលលោកអ្នកមិនបា​នស្គាល់ សូមចូលទៅប្រើ URL Void ជាមុនសិន ដើម្បីសុវត្ថិភាពដល់លោកអ្នក និងកុំព្យួទ័ររបស់លោកអ្នក។
សូមចូលទៅកាន់ ចុចទីនេះ!
ត្រង់ប្រអប់ Insert domain or subdomain to check: វាយឈ្មោះវ៉ិបសាយដែលលោកអ្នកត្រូវសម្អាត រួចប៊ូតុង Scan Now
ត្រង់ពាក្យ kt42.info សូមវាយឈ្មោះវ៉ិបសាយដែលចង់ scan
ពេលនោះលោកអ្នកនឹងឃើញលទ្ធផល
Read More …

ជាមួយនឹងទូរទស្សន៍អេក្រង់ប្រភេទ OLED ទំហំ ៥៥អ៊ីង, នៅក្នុងពិធីតាំងពិព័រណ៌អេឡិច
ត្រូនិចឆ្នាំ ២០១២ (CES ២០១២) ដែលនឹងប្រព្រឹត្តឡើងនៅដើមឆ្នាំ ២០១២ ខាងមុខនៅឯ
Las Vegas នោះ, LG ក៏នឹងនាំមកនូវគំរូប្រភេទទូរទស្សន៍ 3D ថ្មីមួយទៀតដែលមានអេក្រង់
ទំហំ ៨៤ អ៊ីងនិងមាន resolution រហូតដល់ ៤K គឺ ៣៨៤០ x ២១៦០pixels មកបង្ហាញនៅ
ក្នុងកម្មពិធីនោះផងដែរ។


ទូរទស្សន៍ប្រភេទថ្មីនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ជាមួយនឹងអេក្រង់កាន់តែ
ស្តើង។ ដោយឡែកចំពោះមុខងារនិងបច្ចេកវិទ្យាមួយចំនួនដែលមាននៅក្នុងស្រឡាយ
របស់ទូរទស្សន៍ Cinema 3D រឺក៏ Smart TV ក៏ត្រូវបាន LG យកមកបំពាក់ទៅលើឧបករណ៍
ទូរទស្សន៍ ៤K នេះផងដែរ ដូចជាកម្មវិធី Magic Motion បញ្ជារដោយសំលេងនិយាយជា
ដើម...។ បើទោះបីជា LG មិនទាន់បានបញ្ជាក់ពីពេលវេលាពិតប្រាកដនៃការចាប់ផ្តើមធ្វើ
ចរាចនូវផលិតផលនេះ ប៉ុន្តែបើយោងតាមការធ្វើប៉ានស្មាន LG ប្រហែលជាក៏នឹងមានគំ
រោងផលិតនូវប្រភេទទូរទស្សន៍នេះក្នុងទ្រង់ទ្រាយមួយយ៉ាងធំផងដែរ។

បច្ចុប្បន្នបរិមាណនៃខ្សែវីដេអូ ដែលមានកំរិត resolution ៤K នៅមានចំនួនមួយតិចតួចនៅ
ឡើយ ដូច្នេះ LG នឹងធ្វើយុទ្ធនាការយ៉ាងពេញទំហឹងរបស់ខ្លួនចំពោះគំរូប្រភេទទូរទស្សន៍
នេះតែនៅខណៈពេលដែលខ្សែវីដេអូគុណភាពខ្ពស់នេះមានការរីកចំរើននិងមានភាពសំបូរ
បែបតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក្តីទង្វើរបស់ LG គឺជាសញ្ញាមួយបង្ហាញថាទីផ្សារ
ទូរទស្សន៍នឹងចាប់ផ្តើមឈុតឆាកប្រកួតប្រជែងថ្មីមួយទៀតហើយលើបច្ចេកវិទ្យា resolution
៤K សំរាប់ឧបករណ៍ទូរទស្សន៍នេះ៕
Read More …

ក្រុមហ៊ុន Raspberry Pi ទើបតែបានបង្ហាញវត្តមានជាផ្លូវការនូវប្រភេទកុំព្យូទ័រឯកជនថ្មី
មួយដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Linux និងប្រើប្រាស់ Processor ARM ។ កុំព្យូទ័រនេះមានរូបរាងតូចបំផុត ហើយជាពិសេសទៅទៀតនោះគឺតំលៃរបស់វាត្រឹមតែ
២៥ដុល្លាអាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង។ ដែលនេះត្រូវបានគេចាត់ទុកថាគឺជាប្រភេទ
កុំព្យូទ័រឯកជនដែលមានទំហំតូច និងមានតំលៃទាបបំផុតបើគិតមកដល់យុគសម័យ
កាលបច្ចុប្បន្ននេះ។

ចំពោះមូលដ្ឋានគ្រឹះ, Raspberry Pi មាន Processor និង RAM ត្រូវបានបំពាក់ដោយផ្ទាល់
ជាប់ជាមួយនឹង Mainboard គឺគ្រាន់តែបំពាក់បន្ថែមនូវអេក្រង់ Keyboard និង Mouse គឺ
អាចប្រើប្រាស់បានតែម្តង។
យោងតាមប្រភពពត៌មាន Slashgear អោយដឹងថាផលិតផលកុំព្យូទ័ររបស់ Raspberry Pi
នេះប្រើប្រាស់ Processor ARM, RAM ទំហំ ១២៨MB, និងមានរន្ធសំរាប់ភ្ជាប់ដូចជា USB,
HDMI, អង្គចងចាំខាងក្រៅ SD, input និងកន្លែងសំរាប់បញ្ជូនសំលេងផងដែរ។ ក្រុមហ៊ុន
ខាងលើបានដាក់ឈ្មោះអោយកំណែថ្មីនេះថា Gertboard មានតំលៃត្រឹមតែ ២៥ ដុល្លា
អាមេរិកប៉ុណ្ណោះក្នុងមួយគ្រឿង៕
Read More …


យើងជាកូនខ្មែរគួរប្រើភាសារបស់ខ្លួនព្រោះគ្មាននរណាប្រើភាសារបស់យើងទេ
  
យើងអាចកែប្រែទំរង់ Facebook ទៅជាភាសាខ្មែរយើងបានហើយ។ 
របៀបកែ:
១. ចុចលើ Home
២. ជ្រើសរើសយក Account Setting
៣. Edit កន្លែង Language ជ្រើសយក ភាសាខ្មែរ
បន្ទាប់ពីជ្រើសរើសរួចសូមចុចលើ ប៊ូតុង Save Changes ជាការស្រាច់។
សូមរីករាយ Facebook ជាមួយភាសាជាតិយើង។

Read More …


ពិត​មែន​ហើយ​ទាំង​ខ្ញុំ​ទាំង​អ្នក​ទាំង​អស់​គ្នា​ស្ទើរ​តែ​បាន​លេង Facebook ទាំង​អស់​គ្នា។ យើង​ដឹង​ថា​វា​មាន​ភាព​សប្បាយ​ពេល​ដែល​យើង​លេង​វា​ព្រោះ​វា​បាន​ផ្តល់​អោយ​ យើង​នូវ​ភាព​ជិត​ស្និទ្ធ​ជា​មួយ​មិត្ត​របស់​យើង ហើយ​ក៏​និង​ទទូល​បាន​នូវ​ពត៌​មាន​ថ្មីៗ​ខ្លះ​ដែរ​ប៉ុន្តែ​នៅ​តែ​មិន​គ្រប់​ គ្រាន់ ព្រោះ​ពេល​ខ្លះក៏​មាន​ភាព​អផ្សុក​នៅ​ក្នុង​ការ​លេង Facebook នោះ​ផង​ដែល។ ដូច​នេះ​យើង​និង​ខាត​ពេល​វេលា​បើយើង​នៅ​តែ​នៅ​ក្នុង​គេហ​ទំពទ័រFacebook នោះ​ទៀត ព្រោះ​ថា​ពេល​ខ្លះ​យើង​នៅ​ចាំ​មើល​នូវ​អ្វី​ដែលមិត្ត​ភ័ក្តិបាន​ប្រកាស រឺ​រង​ចាំ​ការ​ឆ្លើយ​តប​ពី​ពួក​គេ។ ដូច​នេះ​ការ​ប្រកាស​លើក​នេះ​និង​ធ្វើ​អោយ​អ្នកទទូល​នូវ​អ្វី​ច្រើន​លើស​ពី​ ការ​លេង Facebook។ យើង​និង​ណែ​នាំ​អ្នក​អោយ​ប្រើ​កម្ម​វិធី RockMelt ដែលវា​អាច SHARE , SEARCH , FR IENDS , NEWS ក្នុង​ពេល​តែ​មួយ​បាន។

សូម​ចុច​ទី​នេះ​ដើម្បី​ទាញ​យក RockMelt

Read More …

Apple កំពុងតែធ្វើការអភិវឌ្ឍន៍អោយកាន់តែមានភាពប្រសើរឡើងជាងមុនបន្ថែមទៀតលើ
គំរូផលិតផលរបស់ខ្លួនរួមមាន laptop ឧបករណ៍ tablet និងទូរស័ព្ទ smartphone ជាដើម...
ដោយការប្រើប្រាស់នូវថ្មប្រភេទដែលដំណើរការដោយថាមពល hydro ជាមួយសមត្ថិភាព
អាចដំណើរបានជាប់រហូតក្នុងរយៈពេលជាច្រើនសប្តាហ៍ដោយមិនចាំបាច់សាកនោះទេ។


នៅក្នុងទិន្នន័យឯកសារចំនួនពីរដែលបានស្នើទៅកាន់ការិយាល័យផ្លាក់យីហោរ និងប័ណ្ណ
កម្មសិទ្ធបញ្ញាក្នុងប្រទេសអាមេរិក​ ក្រុមហ៊ុនផលិតឧបករណ៍ iPad និង iPhone បានអោយ
ដឹងថា គំរោងរបស់ពួកគេដែលបានស្នើឡើងនេះគឺក្នុងគោលបំណង "ធ្វើការបោះបង់ចោល
នូវអស្ថិរភាពរបស់ថ្មដែលមិនត្រឹមតែមានទំហំធំប៉ុណ្ណោះទេថែមទាំងមានទំងន់ធ្ងន់ទៀតផង
នោះ" ចោល។

គំនូសតាងប្រព័ន្ធថ្មដំណើរដោយថាមពល hydro របស់ Apple

ថ្មដំណើរការដោយថាមពល hydro អាចធ្វើការបំលែងឧស្ម័ន oxy និង hydro អោយកា្លយជា
ទឹកនិងថាមពលអគ្គីសនីបាន។ តាំងពីយូរលង់ណាស់មកហើយ បច្ចេកវិទ្យានេះត្រូវបានគេ
ចាត់ទុកថាគឺជាប្រភពថាមពលដ៏បរិសុទ្ធមិនមានផលប៉ះពាល់ដល់បរិស្ថានសំរាប់រថយន្ត
ទំនើបៗផងដែរ។ បណ្តាក្រុមហ៊ុនផលិតនូវឧបករណ៍អេឡិចត្រូនិចទាំងឡាយក៏មានចំណាប់
អារម្មណ៍យ៉ាងខ្លាំងផងដែរក្នុងការយកវាមកបង្កើតជាថ្មដែលអាចដំណើរការបានក្នុងរយៈ
ពេលមួយយូរបំផុត និងជាការជំនួសអោយបច្ចេកវិទ្យាថ្មដែលផ្ទុកនូវសារធាតុគីមីនិងដែល
អាចបង្កគ្រោះថ្នាក់ដូចបច្ចុប្បន្ននេះ។

"ចំពោះការពឹងផ្អែកទៅលើថាមពល ហ្វូស៊ីល,ធនធានរ៉ែ គឺជាមូលហេតុដែលបង្កអោយស្ថាន
ភាពកងទ័ព និងវិស័យនយោបាយរវាងប្រទេសអាមេរិក និងបណ្តាប្រទេសមជ្ឍឹមបូព៌ាកាន់
តែមានភាពតានតឹង និងអស្ថិរភាពឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជីវភាពរស់នៅរបស់ប្រជា
ជនប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើង ពីព្រោះតែទង្វើសកម្មភាពរុករកប្រេងឥទ្ធនៈនៅ
ក្នុងបាទសមុទ្រ" ។ នេះជាសំដីរបស់ Apple ដែលសរសេរនៅក្នុងលិខិតចុះឈ្មោះសុំអាជ្ញា
ប័ណ្ណ។

ក្រុមហ៊ុននេះក៏បានធ្វើការបញ្ជាក់បន្ថែមផងដែរថាថ្មដែលដំណើរការដោយថាមពលចេញពី
ទឹកនេះមានទំហំតូច និងស្រាលជាងថ្មដែលបានប្រើប្រាស់នៅក្នុងផលិតផលអេឡិចត្រូនិច
បច្ចុប្បន្ននេះផងដែរ។

ស្របពេលជាមួយគ្នានោះ​ នៅលើពិភពអ៊ីនធើណែតក៏បានចុះផ្សាយនូវពត៌មានចចាមមួយ
ចំនួនដែលទាក់ទងនឹង iPad 3 នេះដែរ ដែលថាឧបករណ៍ជំនាន់ថ្មីនេះនឹងត្រូវបានធ្វើការ
ប្រកាសបង្ហាញវត្តមានចំថ្ងៃខួបកំណើតរបស់លោក Steve Jobs តែម្តងគឺថ្ងៃទី ២៤ ខែកុម្ភៈ
ដែលប្រៀបបាននឹងកាដូសំរាប់ជូនចំពោះថ្នាក់ដឹកនាំដ៏កំពូលរបស់ Apple ដែលបានទទួល
មរណៈភាពទៅនោះផងដែរ។ ឧបករណ៍ Tablet ថ្មីនេះនឹងត្រូវបានបំពាក់ដោយអេក្រង់ប្រ
ភេទ Retina និង "ទីប្រឹក្សា" ដែលអន្តរកម្មដោយសំលេងនិយាយ Siri ដូចគ្នានឹង iPhone 4S
ទៀតផង៕
Read More …


ចំនេះដឹងថ្មីៗអំពីអ៊ិនធ័រណិត


តើ​អ្នក​ធ្លាប់​បាន​បញ្ចូល​វីឌីអូ​ចូល​ទៅ​ក្នុង www.youtube.com ទេ? បើ​ធ្លាប់​តើ​អ្នក​មាន​ជួប​បញ្ហា​ពេល បញ្ចូល​វីឌីអូ​របស់​អ្នក​ដែល​មាន​រយៈ​ពេល​វែង​ជាង ១៥នាទី​ទេ? ដូច​ជា​ការ​បង្ហាញ​សារ​ប្រាប់​យើង​ថា This video has been removed because it is too long. Sorry about that.​ នេះ​ប្រហែល​ជា​មក​ពី​គណនី​របស់​អ្នក​ហើយ ដូច​នេះ​សូម​ទៅ​ត្រួត​ពិនិត្យ​គណនី​របស់​អ្នក​ម្តង​ទៀត​តាម​វិធី​ដូច​ខាង​ ក្រោម៖

១. ចូល​ទៅ​ក្នុង​គណនី​របស់​អ្នក

-ចុច​ប៊ូតុង Upload
-ចុច​តំណ​ភ្ជាប់​ដែល​សរសេរ​ថា Increase your limit ដូច​រូប​ខាង​ក្រោម៖

កត់​សំគាល់៖
ប្រសិន​បើ​មិន​ឃើញ​តំណ​ភ្ជាប់​ទេ​សូម​ចុច​តំណ​នេះ​វិញ
http://www.youtube.com/my_videos_upload_verify

២. បំ​​ពេញ​​ពត៌​​មាន​​របស់​​អ្នក​​អោយ​​បាន​​ត្រឹម​​ត្រូវ ជា​​ពិ​​សេស លេខ​​ទូរសព្ទ័​៖


បន្ទាប់​ពី​អ្នក​ទទូល​បាន​លេខ code នោះ​នៅ​ក្នុង​ទូរសព្ទ័​របស់​អ្នក​ហើយ។

៣. បំ​ពេញ​លេខ code verify


បន្ទាប់​ពី​បាន​បំពេញ​រូច​ហើយ មានន័យ​ថា​គណនី​របស់​បាន​ត្រូត​ពិនិត្យ​រូច​រាល់​ហើយ។ ដូច​នេះ​អ្នក អាច​បញ្ចូល វិឌីអូ​ដែល​មាន​រយៈ​ពេល​វែង​ជាង ១៥នាទី​បាន​យ៉ាង​ងាយ​ស្រួល​។
Read More …

តើ​មិត្ត​ទាំង​អស់​គ្នា​ធ្លាប់ Scan រូប​ភាព​ចាស់​ៗ ដែល​ឬ​ទេ​? ពេល​ដែល​យើង Scan រូប​ភាព​ពី​ម៉ា​ស៊ីន Scan ភាគ​ច្រើន​វា​នឹង​មាន​ស្នាម​អុច​ៗ​តូច​ៗ នៅ​លើ​រូប​ថត​របស់​យើង​។ ហើយ​ពេល​ខ្លះ​រូប​ថត​ដែល យើង​ថត ក៏​មាន​ស្នាម​អុចៗ​ដែរ? ស្នាម​អុច​ៗ​តូច​ៗ ទាំង​នោះ​ធ្វើ​ឲ្យ​រូប​ថត​របស់​យើង​មិន​ស្អាត ហើយ ជា​ពិសេស​នោះ ធ្វើ​ឲ្យ ផ្ទៃ​មុខ ឬ ស្បែក មើល​ទៅ​មិន​ស្អាត។ តែ​កុំ​បារម្ភ នៅ​ពេល​នេះ​អាយ​ធី​កូន​ខ្មែរ នឹង​បង្ហាញ​ពី​របៀប​ធ្វើ​ឲ្យ​រូបភាព​ទាំង​នោះ​លែង​មាន​ស្នាម​អុច​ៗ និង ធ្វើ​ឲ្យ​ផ្ទៃ​មុខ​មាន​ភាព​ហ្មត​ល្អ​។ យើង​មាន​វិធី​ជា​ច្រើន តែ​ពេល​នេះ​ពួក​យើង​លើក​យក​វិធី​មួយ ដោយ​ប្រើ Plug in មួយ​ដែល​មាន​ឈ្មោះ​ថា Neat Image។
១. មុន​ដំបូង​យើង​ត្រូវ​ដំលើង Neat Image ( ទាញ​យក Neat Image) ។
២. បន្ទាប់​មក​យើង​យក​រូប​ភាព​ដែល​មាន​ស្នាម​អុច​ៗ​នោះ ហើយ​ខាង​ក្រោម​នេះ​គឺ​ជាង​រូប​ភាព ដែល​យើង​ពួក​យើង​យក​មក​ធ្វើ​ការ​បង្ហាញ។

៣. បន្ទាប់​មក​ចូល​ទៅ​បើក plug in Neat Image ដែល​យើង​ទើប​តែ​តំលើង ដោយ​ចូល​ទៅ Filter → Neat Image → Reduce Noise

៤. បន្ទាប់​មក​ចូល​ទៅ Noise Filter Settings បន្ទាប់​មក​យើង​ធ្វើ​ការ​កែ​ប្រែ ផ្សេង​ៗ​ទៅ​តាម​ដែល​យើង ពេញ​ចិត្ត​ រួច​ចុច​លើ​

លទ្ធផល

សំគាល់:
ក្នុង​ករណី​ដែល​នៅ​សល់​ស្នាម​អុច​ៗ​មួយ​ចំនួន​នៅ​សល់ យើង​អាច​ប្រើ​ឧបករណ៍​មួយ​ដែល​មាន​ឈ្មោះ​ថា Healing Brush Tools ដើម្បី​ចាប់​យក​កន្លែង​ល្អ​(ចុច Alt ឲ្យជាប់ រួចចុច Mouse ឆ្វេង​លើ​កន្លែង​ដែល​ល្អ) ទៅ​បាញ់​ពី​លើ​កន្លែង​ដែល​មាន​ស្នាម​អុចៗ​។
Read More …

ចំនេះដឹងថ្មីៗអំពីបណ្តាញសង្គម

ក្នុង​ខណៈ​ពេល​ដែល​បុណ្យ Christmas ចូល​មក​ដល់ មាន​គេហ​ទំព័រ​ជា​ច្រើន​នៅ​លើ​ពិភពលោក បាន​បង្ហាញ​ពី​ការ​អបអរ​សាទរ ពិធី​បុណ្យ​នេះ ដោយ​គេហ​ទំព័រ​ខ្លះ មាន​ធ្លាក់​ព្រិល ឬ មាន​ពាក់​មួក របស់​តា​ណូអែល​ជា​ដើម។ ចំណែក​ឯ Googleដែល​ជា​គេហ​ទំព័រ​ដែល​ធំ​ជាង​គេ មាន​អ្វី​ប្លែក​ទៅ សម្រាប់​ឱកាស​នេះ​?

១. Logo របស់ Google

Google បាន​បង្ហាញ Logo ថ្មី​មួយ​សម្រាប់​អបអរ​សាទរ ក្នុង​ឱកាស​បុណ្យ Christmas។ តើ​មិត្ត​ទាំង​អស់​គ្នា​ដឹង​ថា តើ​មាន​អ្វី​ពិសេស​ចំពោះ Logo នោះ​ទេ?
ពេល​យើង​មើល​ទៅ​វា​ដូច​ជា​ធម្មតា​នោះ​ទេ តែ​តាម​ការ​ពិត​វា​ពិត​ជា​ពិសេស​មែន។ យើង​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​ចំរុះ​ពណ៌ ទាំង​៦ ពេល​នោះ​យើង​នឹង​ឃើញ Logo រាំង និង លឺ​បទ​ភ្លេង​អប​អរសាទរ ក្នុង​ឱកាស​បុណ្យ Christmas។


២. ធ្លាក់​ព្រិល​នៅ​លើ Google Search

Google បាន​កំណត់​ពាក្យ មួយ​សម្រាប់​ឲ្យ​ពេល​ណា​ដែល​យើង វាយ​ពាក្យ​នោះ វា​នឹង​ធ្លាក់​ព្រិល និង មាន​ចុះ​អាប់​ទៀត​ផង។ ពាក្យ​ដែល Google បាន​កំណត់​នោះ​គឺ "Let It Snow”។ ដូច​នេះ គ្រាន់​តែ​យើង​វាយ​ពាក្យ Let It Snow នៅ​លើ​ប្រអប់​ស្វែង​រក​របស់ Google វា​នឹង​មាន​ព្រិល​ធ្លាក់​។

៣. ធ្លាក់​ព្រិល​នៅ​លើ Youtube.com

Youtube ក៏​ជា​គេហ​ទំព័រ​របស់ Google ផង​ដែរ។ អ្វី​ដែល​ប្លែក​ជាមួយ​នឹង Youtube នោះ​គឺ វា​មាន​ធ្លាក់ ព្រិល​ខណៈ​ពេល​ដែល​យើង​បើក​វីដេអូ​មើល​នៅ​ក្នុង​គេហ​ទំព័រ​នេះ។ ដើម្បី​ឲ្យ​ធ្លាក់​ព្រិល យើង​គ្រាន់​តែ ចុច​លើ ប៊ូតុង​ដែល​មាន​រាង​ដូច​ជាព្រិល ជា​ការ​ស្រេច។

សូម​សាក​ល្បង​ដើម្បី​កំសាន្ត​អារម្មណ៍​ទាំង​អស់​គ្នា !!
Read More …

ចំនេះដឹងថ្មីៗអំពីអ៊ិនធ័រណិត


យើង​ទាំង​អស់​ដឹង​ហើយ​ថា Google គឺ​ជា​គេហ​ទំព័រ​ស្វែង​រក​ពេញ​និយម​ជាង​គេ។ អាច​និយា​ថា ពេល​ណា​ដែល​បើក​អ៊ិន​ធ័រណិត ប្រាកដ​ជា​បើក Google ដែរ​ហើយ។ គ្រាន់​តែ​យើង​វាយ​អក្សរ​នៅ លើ​ប្រអប់​ស្វែង​រក​របស់​វា នោះ​វា​នឹង​ស្វែង​រក​ឲ្យ​យើង ទៅ​តាម​ដែល​យើង​បាន​វាយ។ តែ​ពេល​នេះ អ្វី​ដែល​កាន់​តែ​ប្រសើរ​នោះ គឺ​យើង​អាច​ស្វែង​រក​តាម​រយៈ​ការ​និយាយ។ ពេល​នេះ យើង​អាច​ស្វែង រក​អ្វី​មួយ​ដោយ មិន​ចាំ​បាច់​វាយ​នោះទេ។ វា​ជា​មាន​ភាព​ងាយ​ស្រួល​ផង​ដែរ​នៅ​ពេល​ខ្លះ​ពាក្យ​ណា​ដែល​យើង​មិន​ចាំ យើង​អាច​ស្វែង​រក​តាម រយៈ​ការ​និយាយ​នេះ។
ដើម្បី​អាច​ស្វែង​រក​តាម​រយៈ​ការ​និយាយ​នេះ គឺ​យើង​ត្រូវ៖
១.មាន Microphone សម្រាប់និយាយ
២. ដំឡើង Google Chrome (ទាញយក)
៣. ចូលទៅកាន់ Google.com តាមរយៈ Google chrome
ពេល​ដែល​យើង​ចូល​ទៅ​កាន់ គេហ​ទំព័រ Google.com រួច យើង​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​ដែល​មាន​រូប Microphone បន្ទាប់​មក​យើង​និយាយ​អ្វី​ដែល​យើង​ចង់​ស្វែង​រក​ជា​ការ​ស្រេច។


សំគាល់: Available only with US English.
ចុចទីនេះដើម្បីអានបន្ថែម...
Read More …


 ចង់ឲ្យblogរបស់អ្នកធ្លាក់ព្រិលទេ


ចូលទៅ​ក្នុង Design --> Page Element ៖
ចុច​លើ Add a Gadget ក​ន្លែង​ណាក៏​បានដែរ៖

បន្ទប់មក​រើសយក HTML/JavaScript ៖
វាចេញរូបដូចខាង​ក្រោម៖
 បន្ទាប់មកCopy កូដនេះទៅ

ទាយយកកូដទីនេះ
 
 
 
  ចុច Save រួចជាការ​ស្រេច
 
Read More …



យើង​ដឹង​ហើយ​ថា​ក្នុង​កុំព្យូទ័រ​របស់​យើង​ម្នាក់ៗ​មាន​ឯក​សារ​ជា​ច្រើន​ សុទ្ធ​តែ​សំខាន់ ប៉ុន្តែ​ខ្លះ​ក៏​មិន​សូវ​សំខាន់​ ដែល​ចំបាច់​ត្រូវ​លុប​វា​ចោ​កុំ​អោយ​មាន​ភាព​រញេរញៃ​និង​ខាត​ទំហំ​ កុំព្យូទ័រ​របស់​យើង។ប៉ុន្តែ​ពេល​ខ្លះ​ឯក​សារ​ដែល​មិន​សូវ​សំខាន់​នោះ​បែរ​ ជា​មាន​ប្រយោជន៏​សំរាប់​យើង​វិញ ដូច​នេះ​តើ​យើងត្រូវ​ធើ្វ​ដូច​ម្តេច​ដើម្បី​បាន​វា​មក​វិញ។ការ​ប្រកាស​លើក​ នេះ​និង​ណែ​នាំ​កម្ម​វិធី​មួយ​ដែល​អាច​ជួយ​អ្នក​ស្រោច​ស្រង់​វា​បាន​វិញ​ភាគ ​ច្រើន។

ដំបូង​យើង​ត្រូវ​ទាញ​យក​កម្ម​វិធី​នេះ​ជា​មុន​សិន។ ចុច​តំណ​ខាង​ក្រោម​សំរាប់​ទាញ​យក៖
http://www.filehippo.com/download_recuva/

បន្ទាប់​មក​សូម​បើក​កម្ម​វិធី​នោះ​ឡើង ពេល​នោះ​វា​និង​បង្ហាញ​ផ្ទាំង welcome មួយ ហើយ​សូម​ចុច ប៊ូតុង"Cancel” ដូច​រូប​ខាង​ក្រោម៖

អ្នក​និង​ឃើញ​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម៖

១. សំរាប់​ជ្រើស​រើស​កន្លែង​ដែល​បាន​ទុក​ឯក​សារ​ពីមុន
២. សំរាប់​ជ្រើស​រើស​ប្រភេទ​ឯកសារ
៣. សំរាប់​បង្ហាញ​ឯកសារ​ទាំង​នោះ
៤. សំរាប់​ទាញ​យក​ឯកសារ​មក​វិញ​នៅ​ពេល​ជ្រើស​រើស​រួច

នៅពេលអ្នកចុច ប៊ូតុង "Recover” រួចអ្នកនិងឃើញផ្ទាំងមួយដូចខាងក្រោម៖

គឺ​បញ្ជាក់​ពី​កន្លែង​ដែល​អ្នក​ចង់​ទុក ឯកសារ​ដែល​បាន​ស្រោច​ស្រង់​រួច​នោះ។ រួច​ចុច ប៊ូតុង "Ok" អ្នក​និង​ឃើញ​ឯកសារ​របស់​អ្នក​នៅ​កន្តែង​ដែល​អ្នក​ទុក។
Read More …